(វីដេអូ) មោទកភាព! ស្នាដៃគំនូរបស់អ្នកគូររូបល្បី លីសា ម៉ម មានជា Filter ក្នុងហ្វេសប៊ុក និង IG
មហាជនខ្មែរអ្នកប្រើប្រាស់ណ្ដាញសង្គម ជាពិសេសស្រទាប់យុវវ័យ ហាក់និយមចូលចិត្តស្នាដៃគំនូរលើជញ្ជាំង និង ឌីជីថល ច្បាស់ជាបានស្គាល់មកហើយអ្នកគូររូបល្បីឈ្មោះកូនខ្មែរ លីសា ម៉ម ដែលមានទេពកោសល្យ និង ការច្នៃប្រឌិត គួរឱ្យស្ញើចសរសើរបំផុត។
កន្លងមក អ្នកគូរគំនូរ លីសា ម៉ម ធ្លាប់បានសាងស្នាដៃជាច្រើនមកហើយទាំងក្នុង និង ក្រៅប្រទេស ដោយគំនូររបស់កូនខ្មែររូបនេះ ត្រូវបានបណ្តាក្រុមហ៊ុនល្បីៗជាច្រើនបានហៅនាងឱ្យទៅគូរលើផលិតផលទំនិញរបស់ខ្លួន ព្រមទាំងនៅលើជញ្ជាំងហាងលំដាប់ប្រ៊េនៗ និង សណ្ឋាគារល្បីៗទៀតផង។
យ៉ាងណា ងាកមកមើលស្នាដៃថ្មីៗជាច្រើននៅក្នុងឆ្នាំ ២០២៣ នេះ កញ្ញា លីសា ម៉ម កំពុងធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទកភាពលើរូបនាងជាថ្មីម្តងទៀត ដោយរូបភាពគំនូរច្នៃប្រឌិតយ៉ាងស្រស់ស្អាត មានទាំងទង់ជាតិកម្ពុជា ផ្ការំដួល និង មុខយក្ស គូរដោយនាងត្រូវបានក្រុមហ៊ុនបណ្តាញសង្គមល្បីៗ ដូចជា fb និង IG បានដាក់ឱ្យប្រើប្រាស់ Filter ជាផ្លូវការផងដែរ៕
តស់! ទៅមើល Filter ជាស្នាដៃគូរដោយ លីសា ម៉ម មាននៅក្នុង fb និង IG៖
វីដេអូ៖ Lisa Mam – លីសា ម៉ម