មនុស្សកើតចំថ្ងៃមួយនេះ មិនសូវមានសំណាង តែជាមនុស្សតស៊ូជាមួយឧបសគ្គ និងការឈឺចាប់ យ៉ាងរឹងមាំបំផុត
ពិតណាស់ ថ្ងៃកំណើត ពិតជាអាចទាយ និងកំណត់នូវអត្តចរិតរបស់មនុស្សម្នាក់ៗបាន ជាពិសេសក៏អាចប្រាប់ពីរបៀបដែលគេដោះស្រាយជាមួយនឹងបញ្ហាជីវិតនានាបានដូចគ្នា។
យ៉ាងណាមិញ ក្នុងចំណោមអ្នកកើតក្នុងថ្ងៃទាំង ៧ គេឃើញថាអ្នកកើតចំថ្ងៃសៅរ៍ គឺជាមនុស្សដែលអត់ធន់ជាមួយនឹងបញ្ហាជីវិតបានខ្លាំងបំផុត។ ក្នុងនោះ មនុស្សកើតថ្ងៃសៅរ៍ ភាគច្រើនជាមនុស្សហាក់មិនសូវមានសំណាងនោះទេ ពោល គឺតាំងពីតូចរហូតដល់ធំ អាចនឹងត្រូវប្រទះរឿងរ៉ាវដែលអភ័ព្វមិនគាប់ចិត្តជាច្រើន ដែលតម្រូវឱ្យមានការតស៊ូខ្ពស់ណាស់។
ជាក់ស្តែងណាស់ អ្នកកើតថ្ងៃសៅរ៍ ពិតជាអាចជម្នះនូវរឿងរ៉ាវទាំងនោះទៅបានដោយរលូន ព្រោះតែគេជាអ្នកមានចិត្តស៊ូមកពីធម្មជាតិ ពីកំណើតតែម្តង។ បើទោះជាពេលខ្លះ អាចនឹងចង់បោះបង់ចោលពិតមែន តែចុងក្រោយនៅតែបន្ត និងងើបឡើងមកវិញបានដោយខ្លួនឯងយ៉ាងគួរឱ្យសរសើរ។ ហេតុនេះហើយ ទើបមនុស្សកើតថ្ងៃសៅរ៍ ភាគច្រើនជាមនុស្សមិនខ្លាចបញ្ហាការឈឺចាប់នោះទេ ព្រោះសុទ្ធតែជារឿងដែលខ្លួនធ្លាប់ឆ្លងកាត់អស់មកហើយ៕