ចែកគ្នាដឹង! មកទល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីសរុបចំនួន ៩ ហើយ
ជារឿងដ៏គួរឱ្យមោទកភាពបំផុតដែលកើតមកជាកូនខ្មែរ ចាប់កំណើតលើទឹកដីដែលមានខឿនវប្បធម៌អរិយធម៌ចំណាស់ ត្រចះត្រចង់រុងរឿង ដែលដូនតាបន្សល់ទុកជាកេរដំណែល បន្តឱ្យកូនខ្មែរជំនាន់ក្រោយថែរក្សាឱ្យបានខ្ជាប់ខ្ជួន រហូតដល់មានមរតកវប្បធម៌ជាតិខ្លះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទៀតផង។
ជាក់ស្ដែង គិតមកទល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ចំនួន ៣ និង សម្បត្តិវប្បធម៌អរូបី ចំនួន ៦ រួមមាន ៖
១. តំបន់អង្គរ ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២។
២. របាំព្រះរាជទ្រព្យ ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។
៣. ប្រាសាទព្រះវិហារ ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៧។
៤. ល្ខោនស្រមោលស្បែកធំ ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៥។
៥. ល្បែងទាញព្រ័ត្រ ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៥។
៦. ចាប៉ីដងវែង ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។
៧. តំបន់ប្រាសាទសំបូរព្រៃគុក ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៧។
៨. ល្ខោនខោលវត្តស្វាយអណ្ដែត ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨។
៩. គុនល្បុក្កតោ ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២៕