សាកថ្មពេញៗ! ចាប់ពីស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ នឹងរអាក់រអួលភ្លើង តាមម៉ោងទាំងនេះ
អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុលផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣។
ទន្ទឹមនឹងការរុះរើខ្សែបណ្ដាញនេះ ខាង EDC ក៏បានបញ្ជាក់ឱ្យបានដឹងថា ទោះបីជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក្ដី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតនោះឡើយ ដែលត្រូវស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ និង ពេលវេលាដែលត្រូវផ្ដាច់ មានលម្អិត នៅក្នុងសេចក្ដីជូនដំណឹងខាងក្រោមនេះ៕
សូមអានសេចក្ដីលម្អិត ៖