ស្ងាត់ឈឹងពីសិល្បៈ សុខ ស្រីនាង សំងំដើរចាយជីវិតយ៉ាងរីករាយនៅក្រៅប្រទេស
តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង មួយរយៈធំចុងក្រោយនេះ គេក៏សង្កេតឃើញថា អ្នកនាងពុំសូវបង្ហាញមុខក្នុងវិស័យសិល្បៈឡើយ ទាំងការបញ្ចេញបទចម្រៀងថ្មីៗក្នុងផលិតកម្ម និង ឡើងច្រៀងលើឆាកប្រគំតន្រ្តីតូចធំផ្សេងៗទៀត។
យ៉ាងណាមិញ ស្របពេលតារាចម្រៀងស្រីរូបនេះ បាត់មុខពីវិស័យសិល្បៈដែរ ក្រឡេកទៅមើលបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង ឃើញថាកំពុងតែប្រើជីវិតឯកជនយ៉ាងស្ងប់ស្ងាត់មួយឆ្ងាយពីសិល្បៈ ដែលតែងបង្ហាញពីសកម្មភាពដំណើរកម្សាន្តលម្ហែអារម្មណ៍ទាំងក្នុង និង ក្រៅប្រទេស ជាច្រើនប្រទេស។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងស្រី សុខ ស្រីនាង បានធ្វើដំណើរកម្សាន្តនៅលើទឹកដីប្រទេសជប៉ុន ផ្ដិតរូបភាពស្អាតៗនៅកន្លែងស្អាតៗ មើលទៅចាយជីវិតបែបហាយសូរ និង ហាក់រីករាយមានក្ដីសុខនឹងភាព Single របស់អ្នកនាង៕