ដើរលើវិថីសិល្បៈ ៩ ឆ្នាំ ចាន់ គង្ការ ពន្លឿនប្រជាប្រិយភាពខ្លាំង ចាប់បានជំនាញច្រើននឹកស្មានមិនដល់
រំឭកកាលពីឆ្នាំ ២០១៤ មហាជននិយមតាមដានវិស័យបវរកញ្ញាច្បាស់ជាបានស្គាល់ច្បាស់ហើយ ការប្រកួតកម្មវិធីបវរកញ្ញា «Cambodian’s Next Top Model» ដែលកម្ពុជាបានទិញសិទ្ធិធកម្មវិធីលំដាប់អន្តរជាតិដំបូងគេ។ កាលនោះម្ចាស់ជ័យលាភីនៃកម្មវិធីខាងលើ គឺបានទៅលើកញ្ញា ចាន់ គង្ការ ដែលបច្ចុប្បន្នជាតារាស្រីកំពុងមានប្រជាប្រិយភាពខ្លាំង។
បើគិតមកដល់ពេលនេះរយៈពេល ៩ ឆ្នាំ ហើយលើវិថីសិល្បៈ ដែលកញ្ញា ចាន់ គង្ការ បានឈរយ៉ាងនឹងនរ នៅហាក់មិនមានផ្តួលរលំភាពល្បីល្បាញរបស់នាងនោះទេ។ ជាងនេះទៅទៀត ៩ ឆ្នាំ មកនេះ ផ្តើមពីអាជីពតារាបង្ហាញម៉ូដ កញ្ញា ចាន់ គង្ការ បានអភិវឌ្ឍខ្លួនរៀនយកចំណេះជំនាញយកទេពកោសល្យជាច្រើនលើសិល្បៈ ដោយបច្ចុប្បន្នតារាស្រីរូបនេះមានអាជីពជាពិធីការិនី និង ក្លាយជាទូតសុឆន្ទៈឱ្យក្រុមហ៊ុនជាច្រើនដែរ។
លើសពីនោះ កញ្ញា ចាន់ គង្ការ ក៏ជា Influencer មានប្រជាប្រិយភាព ដែលតែងតែស្វែងរក content ល្អៗ មិនថាផ្នែកសម្រស់ និង ការលើកទឹកចិត្តយកមកបង្ហាញជារឿយៗលើផេកហ្វេសប៊ុករបស់នាង។ ជាក់ស្តែងថ្មីៗនេះ កញ្ញា ចាន់ គង្ការ បានបង្ហោះវីដេអូកំពុងថតឱ្យហាងពេជ្រ CHHAT Diamond Shop និង អមសារបង្កប់អត្ថន័យយ៉ាងល្អមួយ ដោយរៀបរាប់ថា៖ «មុននឹងក្លាយជាមនុស្សរឹងមាំ និង មានតម្លៃដូចគ្រាប់ពេជ្រ គឺមិនខុសពីការកកើតនៃពេជ្យនោះទេ គឺត្រូវនៅក្រោមសម្ពាធ និង កម្តៅដ៏ខ្លាំងក្លាស្ថិតក្នុងជម្រៅរាប់រយគីឡូម៉ែត្រក្រោមសំបកផែនដី មុននឹងក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃ»៕