រាត្រីមិនអាចបំភ្លេចបាន Budweiser រៀបចំ Launching Event “THE STEP IS YOURS TO TAKE! BudxJP Collection
Budweiser បានប្រារព្ធកម្មវិធីដ៏ធំរបស់ខ្លួននោះគឺ កម្មវិធី Launching Event “THE STEP IS YOURS TO TAKE!!! ឬដែលយើងហៅថាភាសាខ្មែរថា «ជំហាននេះសម្រាប់អ្នកដែលហ៊ានដើរ!” ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅនៅក្លឹប Drip13 កាលពីយប់ថ្ងៃទី 26 ខែតុលា ឆ្នាំ 2023។
នៅក្នុងយប់ដ៏ពិសេសនេះ Budweiser បានបើកទំព័រថ្មី ជាមួយជំហានថ្មីក្នុងការដំណើរការ launch Campaign ដ៏ធំរបស់ខ្លួន! លោក Seng បាននិយាយថា “ វាជាដំណើរដ៏វែងមួយ នៅតាមផ្លូវនៃដំណើរនេះ បានប្រឈមមុខនឹង Critic រាប់មិនអស់ ការមិនមានជំនឿជាក់លើខ្លួនឯង និងអ្វីគ្រប់យ៉ាងដែលប្រាប់យើងថា “ទេ No”។ ប៉ុន្តែពួកយើង បានទទួលយកភាពអវិជ្ជមានទាំងអស់នោះ ហើយជំនះតាមរយៈភាពមុតមាំរបស់យើង ដោយបង្កើតភាពវិជ្ជមាន ដែលបង្កើតជាគំនិតដែលបើកផ្លូវមិនត្រឹមតែសម្រាប់ខ្លួនខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកដទៃទៀតដែលឆ្លងកាត់បន្តបន្ទាប់”។
JP បាននិយាយថា “យើងទាំងអស់គ្នាមានឧបសគ្គ បញ្ហាប្រឈម និងកាលៈទេសៈខុសៗគ្នា។ អ្នកខ្លះប្រឈមមុខនឹងការបដិសេធរបស់ឪពុកម្តាយ អ្នកខ្លះប្រឈមនឹងការបរាជ័យ ប្រឈមនឹង SOCIETY ។ ប៉ុន្តែរឿងមួយដែលយើងទាំងអស់គ្នាអាចធ្វើបានដូចគ្នាគឺការបោះជំហានទៅមុខ STEP UP! និងជំនះភាពភ័យខ្លាច ឧបសគ្គ បញ្ហាប្រឈម ដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យបំផុតក្នុងជីវិតរបស់យើង”។
JP បន្តថា “These are not just collection! វាគឺជា Statement មួយ ដែលឲ្យគេទទួលស្គាល់ Underground Sub-culture វាគឺជាប្រវត្ដិសាស្រ្ដមួយ។ វាតំណាងឱ្យដំណើរដែលយើងទាំងអស់គ្នាបានឆ្លងកាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងអបអរសាទរនូវអ្វីដែលនឹងចូលមកបន្ទាប់។ ហើយពួកខ្ញុំក៏សូមអរគុណជាពិសេសចំពោះ Budweiser សម្រាប់កិច្ចសហការនេះ! ពួកយើងនឹងសង្ឃឹមថា កិច្ចសហការនេះ នឹងធ្វើឲ្យ BUDWEISER និង JPកាន់តែជោគជ័យ! CHEERS!!!!”
BudxJP Collection គឺជា inspiring design ដែលការច្នៃម៉ូដទាំងនេះគឺបង្កើតឡើងសម្រាប់អ្នកដែលហ៊ានបោះជំហានឆ្ពោះទៅរកគោលដៅរបស់ខ្លួន និងអ្នកដែលក្លាហានហ៊ានធ្វើជាខ្លួនឯង ហើយមានមោទនភាពលើខ្លួនឯងយ៉ាងពិតប្រាកដ!
កម្មវិធីនេះ មានការចូលរួមពី BA និង KOLs របស់ Budweiser ដែលមានដូចជា Mina, Mith Soybad, Chesda, Lucy, & Raksa ។
វត្តមានពីភ្ញៀវកិត្តិយសទាំងអស់នៅក្នុងរាត្រីនេះ បានធ្វើជាសាក្សីក្នុងការ Launch Campaign Yours To Take របស់ Budweiser ជាមួយនឹង Collab ពីខាង JP ផងដែរ ៕
វីដេអូ