ខ្មោចអីហ៊ាននោះហ៊ាន ពួយលងព្រះសង្ឃមួយកុដិទាំងកណ្តាលថ្ងៃឱ្យរត់ចែកជើងគ្នា គ្មានខ្លាចបារមីវត្តអីសោះ
មហាជនថៃកំពុងផ្ទុះការចាប់អារម្មណ៍ ជាមួយនឹងកុដ្ឋមួយកន្លែង ដែលមានខ្មោចលងសាហាវ សូម្បីតែព្រះសង្ឃក៏មិនលើកលែង លងទាល់តែរត់ចែកជើងគ្នាអស់។
កុដ្ឋិមួយកន្លែងនេះ មានអាយុជាង ១០០ ឆ្នាំទៅហើយ ស្ថិតនៅក្នុងវត្ត Lai នាខេត្តសុខោទ័យ ប្រទេសថៃ តាមពិតទៅគឺជាផ្ទះមួយខ្នងរបស់សេដ្ឋីជំនាន់ដើមម្នាក់ប្រចាំខេត្ត ដែលត្រូវចោរចូលប្លន់សម្លាប់យកទ្រព្យ ទើបក្រោយមកនៅក្នុងឆ្នាំ ១៩៣៧ កូនចៅក៏បានយកមកថ្វាយវត្តធ្វើជាកុដ្ឋិ ដើម្បីឧទ្ទិសបុណ្យកុសលឱ្យ។ តាំងពីបានមកដល់វត្ត ផ្ទះមួយខ្នងនេះធ្វើឱ្យអ្នកស្រុកអ្នកភូមិ អ្នកនៅក្នុងវត្តទាំងប៉ុន្មានមានការភ័យខ្លាចណាស់ ព្រោះត្រូវខ្មោចលងបន្លាច ដោយបានឃើញផ្ទាល់ភ្នែកស្តែងៗសឹងគ្រប់ៗគ្នា។
ជាពិសេស បើសិនព្រះសង្ឃ ឬ នេនរូបណា ដែលកិរិយាមិនសមរម្យ ខ្ជិលសូត្រមន្តអានសៀវភៅនោះនឹងត្រូវធ្ងន់ជាងគេ មានទាំងទាញដៃទាញជើង ធ្វើឱ្យឮសំឡេង ព្រមទាំងមានទាំងសម្តែងខ្លួនឱ្យឃើញ មានដូចជាអង្គុយលើធ្នឹម លោតពីលើដំបូលផ្ទះ ឈរសម្លក់ ជាដើម រហូតធ្វើឱ្យគ្មានព្រះសង្ឃរូបណាហ៊ានគង់នៅនោះទេ។ យ៉ាងណាមិញ មកទល់ពេលនេះកុដ្ឋិមួយកន្លែងនេះ ក៏ត្រូវបានគេជួសជុលឡើងវិញ ព្រមទាំងបានក្លាយទៅជាកន្លែងសិក្សាធម៌ ដែលបើកទទួលមហាជនចូលមករៀនផងដែរ៕