តិចច្រឡំគិតថាជា ថង់! នេះជាកាបូបម៉ូដថ្មី មានតម្លៃស្មើម៉ូតូមួយគ្រឿង!
ក្រុមហ៊ុនម៉ាកល្បី Balenciaga បានបញ្ចេញកាបូបម៉ូដថ្មីរបស់ខ្លួន ដែលមានរូបរាងដូចនឹងថង់ប្លាស្ទិកដាក់ឥវ៉ាន់តាមផ្សារទំនើប។ កាបូបម៉ូដថ្មីនេះដែរ ត្រូវបានដាក់លក់ក្នុងតម្លៃ ១ ២១៨ ដុល្លារ។
កាបូបម៉ូដថ្មីនេះដែរ មានឈ្មោះថា «The Monday Shopper» ច្នៃចេញពីស្បែកកូនគោពណ៌ស មានរ៉ូតនៅខាងក្នុង និង អមជាមួយស្លាកម៉ាក Balenciaha នៅចំកណ្ដាលកាបូប។ កាបូបនេះដែរ មាន ២ ពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខៀវ-ស និង លឿង-ក្រហម៕