មុនចេញដំណើរ រ៉េត ស្រីនាថ រំពឹងអ្នកគាំទ្រធ្វើរឿងមួយដើម្បីនាង និង ប្រទេសជាតិ
បន្ទាប់ពីបំពេញបេសកកម្មមួយចំនួនក្នុងស្រុកកន្លងមក ឥឡូវនេះដល់ពេលដែល រ៉េត ស្រីនាថ Miss CosmoWorld Cambodia 2023 នឹងតំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ ជាការពិតណាស់ បវរកញ្ញា រ៉េត ស្រីនាថ នឹងចេញដំណើរនៅថ្ងៃទី ១៥ ខែ វិច្ឆិកា នៅវេលាម៉ោង ៨ ព្រឹក ដោយហោះហើរទៅកាន់ទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
មុនចេញដំណើរ រ៉េត ស្រីនាថ ក៏បានផ្តាំផ្ញើតាមរយៈ «ប្រជាប្រិយ» ដែរថា ៖ «នាងខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានចូលចិត្ត និង ស្រឡាញ់រូបនាងខ្ញុំតាំងពីថ្ងៃដាក់ពាក្យប្រកួតរហូតទទួលបានតំណែងជា Miss CosmoWorld Cambodia 2023។ អរគុណសម្រាប់ការស្រឡាញ់រាប់អានមួយនេះ។
ចំពោះការប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសម៉ាឡេស៊ី កម្មវិធីក៏នឹងមានការ Vote តាមរយៈការ Like និង Share ផងដែរ។ ដូចនេះសង្ឃឹមថាអ្នកគាំទ្រ ក៏ដូចជាបងប្អូនកម្ពុជាយើងនឹងចូលរួមជួយ Like និង Share ទាំងអស់គ្នាដើម្បីទាំងនាងខ្ញុំ និង ប្រទេសកម្ពុជាយើង»៕