(វីដេអូ) ភ្ញាក់ផ្ញើលខ្លាំង! លោកម្ចាស់គ្រូ សាន សុជា ប្រកាសលាចាកសិក្ខាបទហើយក្នុងថ្ងៃនេះ ក្រោយបួសអស់ ៣១ វស្សា
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ មហាជននៅក្នុងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល និង មានការស្តាយក្រោយជាខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់របស់លោកម្ចាស់គ្រូ ហាក់ សៀងហៃ ដោយបានជូនដំណឹងមកថា លោកម្ចាស់គ្រូ សាន សុជា លាចាកសិក្ខាបទក្នុងថ្ងៃនេះហើយ នៅឯប្រទេសអូស្ត្រាលី។
នេះបើយោងតាមការបង្ហោះរបស់ លោកម្ចាស់គ្រូ ហាក់ សៀងហៃ បានមានដីកាថា៖ «បានថ្វាយបង្គំលាជាលើកចុងក្រោយពីចម្ងាយ (អាមេរិក-អូស្រ្តាលី) វេលាម៉ោង ១២:៣០នាទីយប់ ម៉ោងនៅរដ្ឋចរចា ថ្ងៃទី២១ ឧសភា ២០២៣ មុនពេលលោកម្ចាស់គ្រូ លាចាកសិក្ខាបទថ្ងៃនេះ។ ដីកាលោកម្ចាស់គ្រូ «កូរណាទៅមុនហើយ» សូមប្រគេនពរក្នុងដំណើរជីវិតថ្មី អ្វីៗសុទ្ធតែមិនទៀងមែនពិត។ សែនស្តាយមិនដឹងបរិយាយយ៉ាងណា លាចាកសិក្ខាបាត់បង់បញ្ញវន្តសង្ឃមួយអង្គទៀតហើយ។ រដ្ឋចរចា សហរដ្ឋ ថ្ងៃទី២១ ខែឧសភា ២៥៦៧/២០២៣»។
ជាមួយគ្នានោះដែរ ក៏បានឃើញនៅលើហ្វេសប៊ុកផេកផ្ទាល់របស់ លោកម្ចាស់គ្រូ សាន សុជា ផងដែរ ដោយលោកម្ចាស់គ្រូផ្ទាល់បានសរសេរបញ្ជាក់ថា៖ «សូមនមស្សកាលា និង ចម្រើនពរលា (សឹក ម៉ោង ៥ ល្ងាច ម៉ោងនៅអូស្រ្តាលី ថ្ងៃនេះ)»៕
ទស្សនាវីដេអូខាងក្រោមនេះ៖