យូរហើយ Linda Chung ទើបដាច់ចិត្តទម្លាយអតីតកាលដ៏ឈឺចាប់ ធ្លាប់គេមើល.ងាយពេលថតរឿង
តារាសម្ដែងហុងកុង Linda Chung ចាប់តាំងពីនាងបានរៀបការសាងគ្រួសារជាមួយនឹងលោក Jeremy នៅចុងឆ្នាំ ២០១៥ ហើយមានកូនប្រុសស្រីបង្កើតបានជាគ្រួសារតូចយ៉ាងមានសុភមង្គលរួចមក ពេលនេះនាងក៏កំពុងពពោះកូនទី ៣ ទៀតហើយ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសកាណាដា។
យ៉ាងណាមិញ តារាស្រីរូបនេះតែងតែធ្វើវីដេអូបង្ហាញអ្នកគាំទ្រ ហើយថ្មីៗនេះ នៅលើគណនី YouTube ផ្ទាល់របស់នាង នាងក៏បានធ្វើវីដេអូមួយដោយបានរៀបរាប់ចែករំលែកអំពីបទពិសោធមិនល្អដែលនាងជួបបានប្រទះអំឡុងពេលកំពុងថត។
ក្នុងនោះ Linda Chung បាននិយាយថា ៖ «នាងបានជួបមនុស្សមួយចំនួនដែលធ្វើឱ្យនាងមានអារម្មណ៍មិនល្អ បាត់បង់ទាំងទំនុកចិត្ត ហើយថែមទាំងមានអារម្មណ៍ថាខ្លួនឯងដូចត្រូវគេ Bully ទៀតផង។ ក្រោយមកនាងបានគិតរកវិធីដោះស្រាយ ប្រឈមមុខនឹងបញ្ហានេះ ហើយសូមឱ្យភាគីម្ខាងទៀតឈប់ធ្វើបាបនាង។ សំណាងហើយ នៅទីបញ្ចប់នាងបានរកឃើញវិធីល្អបំផុត ដើម្បីដោះស្រាយជាមួយនឹងការសម្លុតរបស់អ្នកទាំងនោះ គឺមិនតបតអ្វីទាំងអស់ទៅពួកគេវិញ»។
លើសពីនេះ តារាស្រីរូបនេះបាននិយាយបន្ថែមទៀតថា ៖ «បើអ្នកធ្វើតាមខួរក្បាលរបស់អ្នកបញ្ជា គិតរឿងផ្សេងៗ អ្នកនឹងកាន់តែបង្កើតគំនិតអវិជ្ជមានបានដោយងាយ ប៉ុន្តែបើអ្នកចង់រស់នៅដោយសន្តិភាពផ្លូវចិត្តតាមធម្មជាតិ។ ត្រូវរស់នៅដោយប្រើបេះដូងរបស់អ្នកវិញ វាជាការតាំងចិត្តនៅក្នុងភាពអត់ធ្មត់»៕