រឿន ណាត និង គូស្នេហ៍បណ្ដើរគ្នាទៅវត្តឡើងផ្អែម សំខាន់ខាងប្រុសប្រើពាក្យយ៉ាងមានន័យខ្លាំង
នៅឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ ២០២២ នេះ គេឃើញវត្តមានអ្នកសិល្បៈជាច្រើនរូប បាននាំគ្នាទៅវត្តធ្វើបុណ្យជាមួយគ្រួសារដើម្បីឧន្ទិសកុសលដល់ជីដូនជីតាញាតិកាដែលបានចែកឋានទៅលោកខាងមុខ។
ក្នុងនោះគេក៏ឃើញកញ្ញា រឿន ណាត Miss Universe Cambodia 2018 បានបណ្ដើរគូស្នេហ៍រូបសង្ហាគឺ Dj អ៊េម ទៅវត្តធ្វើបុណ្យរួមគ្នាក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះដែរ ដោយមើលទៅពួកគេទាំងពីរពិតជាស័ក្ដិសមគ្នាខ្លាំងណាស់ ធ្វើឱ្យអ្នកគាំទ្រឃើញហើយលួចញញឹមពេញចិត្តចំពោះភាពផ្អែមល្ហែមរបស់ពួកគេ។
Dj អ៊េម បានបង្ហោះរូបថតស្និទ្ធស្នាលជាមួយមិត្តស្រីបណ្ដូលចិត្ត រឿន ណាត ហើយរឿងដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុត គូស្នេហ៍បវរកញ្ញា MUC 2018 រូបនេះ បានរៀបរាប់យ៉ាងមានអត្ថន័យខណៈបានស្រីស្រស់ រឿន ណាត ជាគូស្នេហ៍ថា ៖ «Sometimes I Look At You And I Wonder How I Got To Be So Damn Lucky» ដែលមានន័យជាភាសាខ្មែរថា ៖ «ពេលខ្លះខ្ញុំមើលទៅអ្នកហើយឆ្ងល់ថា ម៉េចបានខ្ញុំមានសំណាងខ្លាំងម៉េស»៕