ម្នាក់ៗអាយុខ្ទង់ ៤០ និង ៥០ ឆ្នាំអស់ហើយ តែមើលទៅនៅតែស្រស់ស្អាតដូចផ្ការីកគ្រប់រដូវ
ជារៀងរាល់ឆ្នាំគេតែងសង្កេតឃើញកំពូលតារាសម្ដែងស្រីថៃជួរមុខក្នុងប្រទេសថៃតែងតែជួបជុំគ្នាបង្កើតកម្មវិធីជប់លៀងនិយាយសាសងគ្នាលេងដើម្បីបង្ហាញពីភាពស្និទ្ធស្នាលឱ្យគ្នាទៅវិញទៅមក។
យ៉ាងណាមិញ ឆ្នាំនេះក៏មិនខុសអ្វីពីឆ្នាំរាល់ដង ដោយឃើញវត្តមានកំពូលតារាសម្ដែងស្រីថៃជួរមុខជាច្រើនរួមមាន តារាសម្ដែងស្រី Anne Thongprasom តារាស្រី Aff Taksaorn តារាស្រី Aum Patchrapa តារាស្រី Sririta តារាស្រី Cherry តារាស្រី Nune Woranuch តារាស្រី Nat Myria និង ម៉ាដាម Nualphan Lamsam បាននាំគ្នាជួបជំគ្នាញ៉ាំអាហារសាមគ្គីយ៉ាងមានក្តីសុខ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺរូបសម្រស់របស់កំពូលតារាស្រីថៃទាំងនេះនៅតែស្រស់ស្អាតដូចផ្ការីកគ្រប់រដូវ ទទួលបានការស្រឡាញ់ពីមហាជនគ្រប់គ្នា ទោះបីតារាស្រីទាំងនេះមានអាយុខ្ទង់ ៤០ និង ៥០ ឆ្នាំហើយក៏ដោយ។ ក្នុងនោះបើនិយាយពីអាយុពិតទៀត ធ្វើឱ្យមហាជនមិនជឿព្រោះរូបសម្រស់ និង អាយុហាក់មិនស៊ីគ្នាឡើយ។
១. ម៉ាដាម Nualphan Lamsam មានអាយុ ៥៧ ឆ្នាំ
២. តារាស្រី Nat Myria មានអាយុ ៤៨ ឆ្នាំ
៣. តារាស្រី Anne Thongprasom មានអាយុ ៤៧ ឆ្នាំ
៤. តារាស្រី Aum Patchrapa មានអាយុ ៤៥ ឆ្នាំ
៥. តារាស្រី Nune Woranuch មានអាយុ ៤៣ ឆ្នាំ
៦. តារាស្រី Cherry Khemupsorn មានអាយុ ៤៣ ឆ្នាំ
៧. តារាស្រី Aff Taksaorn មានអាយុ ៤៣ ឆ្នាំ
៨. តារាស្រី Sririta Jensen មានអាយុ ៤២ ឆ្នាំ