ស្មាតហ្វូនលំដាប់ថវិកាដំបូងគេ កាមេរ៉ា 50MP តម្លៃត្រឹមតែ 119 ដុល្លារ realme C33 ចេញលក់ជាផ្លូវការហើយ
realme ប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការនូវ ស្មាតហ្វូនលំដាប់ថវិកាដែលពេញនិយមបំផុតរបស់ខ្លួនគឺ realme C33 នៅក្នុងទីផ្សារកម្ពុជាយើង ដែលមានមានរាងស្អាតទាក់ភ្នែក ជាមួយតម្លៃមិនគួរឲ្យជឿត្រឹមតែ 119 ដុល្លារ សម្រាប់ទំំហំផ្ទុក 3+32GB និង 139 ដុល្លារ សម្រាប់ទំហំផ្ទុក 4+64GB ។ realme C33 មានលក្ខណៈសម្បត្តិ និងសមត្ថភាពលើសពីតម្លៃរបស់វា ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់វ័យក្មេង ភ្ជាប់មកជាមួយ ការរចនាទាន់សម័យ កាមេរ៉ាធំ50MP អេក្រង់ចបាស់ 6.5″ HD+, ថាមពលថ្មធំ 5000mAh, បន្ទះឈីបខ្លាំង Unisoc T612 និង អង្គផ្ទុកទិន្ន័យល្បឿនលឿន UFS 2.2 ។ តោះដឹងអំពីលក្ខណៈសម្បត្តិលម្អិតរបស់ REALME C33 ទាំងអស់គ្នា។
ការរចនាបែបសមុទ្រឥតព្រំដែន
realme C33 បន្តការរចនាស្តើង និងស្រាលនៃស៊េរី C ដែលមានកម្រាស់ត្រឹមតែ 8.3mm និងទម្ងន់ 187g ដែលធ្វើឱ្យវាងាយស្រួលកាន់ក្នុងដៃ ហើយស្មាតហ្វូននេះនឹងមានជម្រើសពណ៌ ខៀវ Aqua Blue និង ខ្មៅ Night Sea។ realme C33 វាមានគែមរាបស្មើ ដូចអាយហ្វូនស៊េរីថ្មី ហើយខ្នងក្រោយធ្វើពី អាខឺលិក (មិនមែនជ័រទេ) តែវាស្រដៀងនឹងកញ្ចក់ ផ្ទៃខាងកក្រោយរាបស្មើមានកាមេរ៉ា ២ គ្រាប់ផុសឡើង មិនមានស៊ុមកាមេរ៉ានោះទេ ការរចនាខ្នងខាងក្រោយមានសភាពប្រដេញពណ៌ពីក្រោមឡើងមកលើដូចរលកទឹកអ៊ីចឹង ហើយ realme ហៅការរចនានេះថាការចនាបែបសមុទ្រឥតព្រំដែន វាមើលទៅឡូយម្យ៉ាងដែរ។
កាមេរ៉ា 50MP ថតច្បាស់ក្រោមពន្លឺថ្ងៃ
realme C33 បំពាក់មកជាមួយកាមេរ៉ា ២ គ្រាប់ ដែលសិនស័រកាមេរ៉ាគោលមានទំហំ 50MP ដែលធ្វើឲ្យ C33 លេចធ្លោរផងដែរ ចំណែកកាមេរ៉ាទី២ ជាប្រភេទ Dept សែនស័រ សម្រាប់ជំនួយការថតរូប Portrait។ នៅលើការមេរ៉ា realme C33 មានមុខងារដូចជា 50MP Mode, Beauty filter ជំនួយសម្រស់, HDR Panoramic view, Portrait Mode, Time-lapse, Expert Mode, Super Night Mode រាល់ដងយើងទទួលបានមុខងារថតពេលយប់តែលើម៉ូដែលបង្គួរតែប៉ុណ្ណោះ។ ហើយវាអាចថតវីដេអូបានក្នុងកម្រិត 1080p/30fps ។ បច្ចេកវិទ្យាថ្មីដែល realme យកមកបំពាក់លើស្មាតហ្វូនលំដាប់ថវិកាមួយនេះគឺ ការថតច្បាស់ក្រោមពន្លឺថ្ងៃ ដែលហៅថា CHDR វាធ្វើឲ្យការថតកាន់តែងាយស្រួលក្នុងការថតវត្ថុឬមនុស្ស នៅពេលដែលផ្ទៃខាងក្រោយមានពន្លឺចាំងខ្លាំង។ realme C33 មានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់ផងដែរ។
កម្លាំងម៉ាស៊ីនខ្លាំងដំណើរការដោយ Unisoc T612 និង បទពិសោធថ្មីនៃដំណើរការដ៏រលូន
realme C33 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 221,253 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C33 មានអង្គផ្ទុកដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និង ទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកាបំពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ និងផ្តល់បទពិសោធកាន់តែរលូនជាង ស្មាតហ្វូនជំនាន់មុន។ អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ផងដែរគឺ លឿនជាង 300% ធៀបនឹងគូប្រជែងសម្រាប់ការទាញយក និងធ្វើឱ្យកម្មវិធីដំណើរការ បើធៀបនឹងស្មាតហ្វូនដែលស្ថិតក្នុងកម្រិតតម្លៃដូចគ្នា។
បទពិសោធដ៏អស្ចារ្យជាមួយថាមពលថ្មធំ និង អេក្រង់ច្បាស់
បើនិយាយពីថាមពលថ្មវិញ realme C33 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន 1.2ម៉ោង ស្តាប់ចម្រៀង 4.1ម៉ោង និយាយទូរសព្ទបាន 1.8ម៉ោង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C33 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធ មើលឃើញដ៏ច្បាស់ត្រជាក់ភ្នែក។ realme C33 ក៏មានបំពាក់ប្រព័ន្ធសុវត្តិភាពដោយដាក់សិនស័រស្កេនក្រយៅដៃដោះសោនៅចំហៀង និង ដំណើរការដោយ realme UI S Edition នៅលើ Android 12 ដែលមានភាពរលូន៕