ដួង វីរៈសិទ្ធ ជាប់ឈ្មោះជាតារាប្រុសវ័យក្មេងស្រគត់ស្រគំជាងគេលើវិថីសិល្បៈ
មហាជនអ្នកគាំទ្រតារាចម្រៀង ដួង វីរៈសិទ្ធ ដែលមានឈ្មោះដើម ម៉ម ដួងសិទ្ធ ប្រាកដជាបានដឹងមកហើយពីសមត្ថភាពនៅក្នុងវិថីសិល្បៈរបស់តារាប្រុសសំឡេងផ្អែមរូបនេះ ដោយលោកមិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងតែម្យ៉ាងនោះទេ តែក៏មានទេពកោសល្យក្នុងការនិពន្ធទំនុកច្រៀង ទំនុកភ្លេង និង លេងឧបករណ៍តន្ត្រីសម័យ និង បុរាណទៀតផង ។
រយៈពេលជាច្រើនឆ្នាំ ក្នុងឧស្សាហកម្មតន្ត្រី តារាចម្រៀងវ័យ ២៨ ឆ្នាំ រូប ដួង វីរៈសិទ្ធ ក៏បានបង្ហាញសមត្ថភាពស្ទើរគ្រប់ទម្រង់ក្នុងការបកស្រាយចម្រៀង ដោយមានទាំងបទបែបមនោសញ្ចេតនា ប្រពៃណី ជាដើម។ ក្នុងនោះ តារាចម្រៀងប្រុសរូបនេះ ក៏ហាក់មិនសូវបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ច្រើននោះដែរ។
ជាការពិត ក៏ព្រោះតែសំឡេងពីរោះស្រទន់ សមនឹងទម្រង់មុខបែបសុភាពៗផងនោះ លោក ដួង វីរៈសិទ្ធ ក៏ត្រូវបានមហាជនអ្នកគាំទ្រជាច្រើន បានដាក់ងារលោក ជាតារាចម្រៀងប្រុសវ័យក្មេង ដែលស្រគត់ស្រគំខ្លាំង ពោលគឺ មិនថាតែការច្រៀងនោះទេ សូម្បីតែការតុបតែងខ្លួនរបស់លោក ដួង វីរៈសិទ្ធ ក៏មើលទៅសមសួនស្រស់សង្ហា ស័ក្តសមជាសុភាពបុរសណាស់។
តស់! ទស្សនារូបភាពស្រស់សង្ហា ស្រគត់ស្រគំ របស់លោក ដួង វីរៈសិទ្ធ ខាងក្រោម៖