កូនអាយុជិត ១ ឆ្នាំ អ្នកម៉ាក់ហាយសូរ វីរៈនិច្ច ថែរាង កែកុនសម្រស់ កាន់តែស្អាតជាងពេលនៅលីវទៅទៀត
ធ្មេចបើកៗរយៈពេលជាង ១០ ខែហើយ ដែលតារាចម្រៀងស្រី វីរៈ និច្ច បានសម្រាលកូនប្រុសដំបូង កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ដែលជាតំណក់ឈាមដំបូងនៃចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមី។
បើចាប់អារម្មណ៍ពីរូបសម្រស់របស់តារាចម្រៀងស្រី វីរៈ និច្ច ដ្បិតតែពេលនេះ មានកូនមួយហើយមែន ប៉ុន្តែអ្នកនាងនៅតែក្មេងស្រស់ស្អាតសាច់ចាំផូរផង់ដដែល។ លើសពីនេះ មួយរយៈមុន តារាចម្រៀងស្រី វីរៈ និច្ច បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ខណៈឃើញនាងបង្ហាញសម្រស់ថ្មីដែលបានធ្វើការវះកាត់កែកុនច្រមុះបន្ថែម កាន់តែស្រស់ស្អាតមួយកម្រិតទៀត។
លើសពីនេះ ថ្មីៗនេះ វីរៈនិច្ច កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍សរសើរខ្លាំងពីរូបសម្រស់របស់នាង ខណៈបានឃើញតារាស្រីរូបនេះកាន់តែចាយរាងយ៉ាងស្អាតស្រឡូនក្នុងឈុតបែបសិចស៊ីទាក់ទាញខ្លាំងមិនចាញ់កាលនៅក្រមុំនោះទេ។ ក្នុងនោះ វីរៈនិច្ច ក៏បានសរសេររៀបរាប់ពីសម្រស់របស់ខ្លួនទៀតថា ៖ «នេះជារូបរាងដែលសល់សាច់ពីកូនមួយ ធ្វេីម៉េចទេរូបរាងមិនដូចគេនៅក្រមុំ ប៉ុន្តែពេញចិត្តទទួលយកគ្រប់យ៉ាង»៕