(វីដេអូ) Me Me ចេញវីដេអូសុំទោស ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មហាជនកម្ពុជា ខណៈខកណាត់ទៅវៀតណាម
អស់រយៈពេលជិតមួយខែហើយដែលកម្មវិធី Miss Grand International 2023 បើកឆាកប្រកួតដើម្បីស្វែងរកម្ចាស់មកុដថ្មី។ តួយ៉ាង នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នេះកម្មវិធីនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រដោយមានការរៀបចំយ៉ាងធំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
សម្រាប់រាត្រីនេះក៏ជារាត្រីចុងក្រោយនៃការគ្រងមកុដរបស់ Isabella ដែលជាម្ចាស់មកុដ Miss Grand International 2022។ ក្នុងនោះ ងាកទៅមើលបវរកញ្ញាប្រទេសមីយ៉ាន់ម៉ានាង Me Me ដែលជាមិត្តភក្តិរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង នាង Isabella វិញបានចេញវីដេអូសុំអភ័យទោសទាំងទឹកភ្នែក ព្រោះថានាងជាប់ថតកុនមិនអាចឆ្លៀតពេលទៅវៀតណាមបាន តែនាងសន្យាថានឹងរកឱកាសល្អដើម្បីជួបជុំមិត្តភក្តិនៅពេលណាមួយ។
ដោយឡែក សម្រាប់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញក៏បានយល់នូវធុរៈរបស់មិត្ត ហើយក៏ឆ្លើយតបទៅ Me Me ដោយក្តីនឹករឭកទៅវិញ ហើយសង្ឃឹមថាមានឱកាសនឹងបានជួបគ្នាសាជាថ្មី ទោះបីពេលនេះមិនបានទៅមើលនាងផ្ទេរមកុដដោយផ្ទាល់ក៏ដោយ៕