(វីដេអូ) ត្រឡប់ទៅអតីតកាល ក្រុម EV Band ច្រៀងបទចម្រៀង «ស្រអែមស្រីស្រស់» រួមគ្នា ពីរោះខ្លាំង
បើរំឭកដល់ក្រុមចម្រៀងបុរសនារី EV Band ប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានជ្រាបរួចមកហើយថា ក្រុមចម្រៀងនេះបានសាងភាពល្បីល្បាញមិនធម្មតាទេកាលពីជាង ២០ ឆ្នាំមុន ពោលគឺក្នុងអំឡុងឆ្នាំ ២០០០។ សម្រាប់សមាជិកក្នុងក្រុមចម្រៀងនេះ ត្រូវបានគេស្គាល់មានដូចជា អ្នកនាង យក់ ថិតរដ្ឋា, អ្នកនាង ឱក សុគន្ធកញ្ញា, លោក ឃុំ ប៉ុណ្ណាដែត, លោក បូ វិចិត្រ និង លោក សែម សង្វាត ប៉ុន្ដែគួរឱ្យស្ដាយ លោក សែម សង្វាត បានទទួលមរណភាពកាលពីខែ តុលា ឆ្នាំ ២០២១ បាត់ទៅហើយ។
រំលងហួសច្រើនឆ្នាំ បច្ចុប្បន្នក្រុម EV Band នៅសល់តែឈ្មោះប៉ុណ្ណោះ ដោយសមាជិកក្នុងក្រុមមួយនេះ ម្នាក់ៗមានជីវិតរស់នៅរៀងៗខ្លួន ដោយអ្នកខ្លះនៅបន្តអាជីពសិល្បៈសាងឈ្មោះល្បីល្បាញលើសមុនទៅទៀត ចំណែកសមាជិកខ្លះទៀត ក៏ជ្រើសរើសជីវិតឯកជន រស់នៅស្ងប់ស្ងាត់សាងគ្រួសាររៀងៗខ្លួន។
ដោយនឹករឭកពីអតីតដែលក្រុមចម្រៀងមួយនេះ ធ្លាប់ចាប់ដៃគ្នាបកស្រាយបទចម្រៀងដើម្បីបម្រើអារម្មណ៍ទស្សនិកជន ស្រាប់តែថ្មីៗនេះ គេឃើញគណនី Tiktok មួយបានយកវីដេអូច្រៀងរួមគ្នាបទ «ស្រអែមស្រីស្រស់» របស់ EV Band មកបង្ហោះឡើងវិញ ឃើញថាសន្ទុះនៃការគាំទ្រ ការពេញចិត្ត និង ការនឹកអាល័យដល់ក្រុមមួយនេះពីអ្នកលេងបណ្ដាញសង្គម នៅតែច្រើនខ្លាំងដដែល។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖