ចង់សរសេរអក្សរខ្មែរកុំឱ្យខុស! តស់ ទាញទូរស័ព្ទមកដោនឡូត App ២ នេះប្រើ
ការប្រើប្រាស់សំណេរនៅក្នុងអក្សរសាស្ត្រជាតិ ពេលខ្លះគឺងាយនឹងសរសេរខុសមែនទែន មិនថាអ្នកនិពន្ធ អ្នករដ្ឋបាល អ្នកសិក្សា និងអ្នកសរសេរមាតិកានោះទេ ភាគច្រើនងាយភ័ន្តច្រឡំទៅលើពាក្យមាន «រ» អត់ «រ» មាន «៏» អត់ «៏» និងពាក្យមួយចំនួនទៀតផងដែរ។
ដូច្នេះហើយ ឈានមកដល់យុគសម័យឌីជីថលនេះ ដើម្បីដឹងថា ពាក្យយើងសរសេរត្រឹមត្រូវទៅតាមអក្ខរាវិរុទ្ធឬអត់ គឺយើងពុំចាំបាច់ចំណាយពេលបើកមើលសៀវភៅវចនានុក្រមទៀតនោះឡើយ ពោលគឺដើម្បីកុំឱ្យសំណេរអក្ខរាវិរុទ្ធរបស់អ្នក គ្មានកំហុសបន្តទៀត គប្បី ដោនឡូត និងប្រើប្រាស់កម្មវិធីវចនានុក្រម ចំនួន ២ ដែលមានដូចជា ៖
១. កម្មវិធី Choun Nath Digital Dictionary
កម្មវិធីនេះផងដែរ ត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦ ដែលបច្ចុប្បន្នមានអ្នកដោនឡូតប្រើប្រាស់ច្រើនជាង ១ លាននាក់។ កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមគំនិតដោយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអគ្គិសនីកម្ពុជា។
២. កម្មវិធី Khmer Dictionary 2022
កម្មវិធីនេះ ត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ដែលបច្ចុប្បន្នមានអ្នកដោនឡូតប្រើប្រាស់ច្រើនជាង ៥ ម៉ឺននាក់។ កម្មវិធីនេះផងដែរ ត្រូវបានបង្កើតឡើងដោយ ក្រុមប្រឹក្សាជាតិភាសាខ្មែរ៕