ខ្លាំងមែន ក្មេងប្រុសម្នាក់នេះ មានសមត្ថភាពអាចនិយាយបានរហូតដល់ទៅ១៥ភាសា(វីដេអូ)
ថ្មីៗកន្លងទៅនេះអ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាសរសើរពីសមត្ថភាពរបស់ក្មេងប្រុសម្នាក់ ដែលគ្រាន់តែជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅតាមប្រាសាទនានា ក្នុងខេត្តសៀមរាប តែគេមានសមត្ថភាពខ្ពស់អាចនិយាយបាន ១៥ភាសា ក្រោយពីគេបានទស្សនាឃ្លីបវិដេអូដែលបង្ហោះក្នុងបណ្តាញសង្គម Facebook ធ្វើឱ្យកក្រើកពេញបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះ ហើយក៏មានអ្នកអាណិតជួយឧបត្ថម្ភដល់ក្មេងនោះ ជាច្រើនថែមទៀតផង ។
អ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្ហាញការចាប់អារម្មណ៍ និង សរសើរជាខ្លាំង ចំពោះក្មេងប្រុសម្នាក់នោះ ហើយពួកគេក៏បានសរសេរថា នៅមានក្មេងៗជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅតាមប្រាសាទនាខេត្តសៀមរាបជាច្រើនទៀត ក៏មានសមត្ថភាពខ្ពស់អាចនិយាយបានច្រើនភាសាដូចក្មេងម្នាក់នេះដែរ ។
ក្មេងប្រុសម្នាក់នេះ គេបានជួបនៅតំបន់ប្រាសាទតាព្រហ្ម ដោយកាលនោះគេបានឱ្យក្មេងប្រុសម្នាក់នេះ ច្រៀងចម្រៀងជាភាសាចិនបានយ៉ាងពិរោះថែមទៀតផង ។
ការចេះនិយាយបានច្រើនភាសារបស់ក្មេងៗលក់វត្ថុអនុស្សាវរីយ៍នៅតាមប្រាសាទនាខេត្តសៀមរាបភាគច្រើន គឺគាត់រៀនពីភ្ញៀវទេសចរ តែម្តង ។
មានជនបរទេសជាច្រើនកោតសរសើរចំពោះសមត្ថភាពរបស់ក្មេងម្នាក់នេះរហូតមានជនបរទេសម្នាក់ សុខចិត្តចំណាយលើការសិក្សារបស់ក្មេងនេះទាំងអស់ថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះវីដេអូក្មេង ប្រុសនេះផ្ទុះកក្រើកពេញបណ្តាញសង្គម រហូតដល់មានសារព័ត៌មានចិនមួយឈ្មោះ China Press ក៏បានធ្វើការចុះផ្សាយរឿងនេះផងដែរ ។
ចង់ដឹងថា ក្មេងប្រុសរូបនេះ មានសមត្ថភាពអាចនិយាយភាសាបរទេសបានច្រើនយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ដោយ ៖ ដេវីត