មិនទាន់វ័យ ៣០ ឆ្នាំផង Mai Davika មានជីវិតជោគជ័យខ្លាំង រស់នៅយ៉ាងអភិជន
Mai Davika គឺជាតារាស្រីថៃមួយដួងដែលកំពុងទទួលបានភាពជោគជ័យខ្លាំងនៅក្នុងអាជីពសិល្បៈ ។ ងាកទៅមើលជីវិតឯកជនរបស់នាងវិញ ម៉ៃ ដាវីកា ក៏កំពុងតែមានស្នេហាយ៉ាងផ្អែមល្ហែមជាមួយអ្នកសិល្បៈដូចគ្នាគឺលោក Ter Chantavit ផងដែរ ។
បច្ចុប្បន្នតារាស្រី ម៉ៃ ដាវីកា បានប្រើប្រាស់ជីវិតយ៉ាងហាយសូរ ដែលសុទ្ធសឹងតែជារបស់ប្រែនៗ ជិះរថយន្តទំនើបៗឱ្យស័ក្តិសមទៅនឹងឈ្មោះជាតារាស្រីលំដាប់ជួរមុខមួយរូប។ លើសពីនេះ នាងក៏កំពុងរស់នៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃ មានទីធ្លាធំទូលាយ មានសួនផ្កា ពោរពេញទៅដោយរុក្ខជាតិពណ៌បៃតងយ៉ាងស្រស់ស្អាតតែម្ដង ។ ចំណែកឯទិដ្ឋភាពក្នុងផ្ទះ ក៏ដូចជាគ្រឿងសង្ហារិមតុបតែងទៀតសោត ក៏ប្រណីតៗគួរឱ្យចង់រស់នៅផងដែរ ។
ដើម្បីកុំឱ្យខាតពេលយូរ តោះទៅទស្សនាទិដ្ឋភាពខាងក្នុង និង ក្រៅវីឡាដ៏ទំនើបរបស់តារាស្រី ម៉ៃ ដាវីកា កំពុងរស់នៅយ៉ាងស្ដុកស្ដម្ភខាងក្រោម ៖