Nokia 7 plus និង Nokia 6 ស៊េរី 2018 មានលក់នៅកម្ពុជាហើយ ព្រមជាមួយតម្លៃត្រឹមតែ…
រាជធានីភ្នំពេញ៖ HMD Global ដែលជាក្រុមហ៊ុនផលិត និង ចែកចាយទូរសព្ទ Nokia បាននាំមកជូននូវម៉ូដែលទូរស័ព្ទស្មាតហ្វូន Nokia 7 plus និង Nokia 6 ស៊េរី 2018 ថ្មីមានលក់នៅទូទាំងប្រទេសកម្ពុជាហើយ ដោយ Nokia 7 plus លក់ក្នុងតម្លៃ $399 និង Nokia 6 ស៊េរីថ្មី 2018 លក់ក្នុងតម្លៃ $279 ។ ទូរស័ព្ទស្មាតហ្វួន Nokia 7 plus ជាទូរស័ព្ទល្អបំផុតសម្រាប់អ្នកគ្រប់គ្នា ដោយវាអាចកាន់ថ្មបានដល់ទៅ ២ ថ្ងៃ !
Nokia 7 plus មានការរចនាដ៏ស្រស់ស្អាត និង ដំណើរការដោយ Qualcomm® SnapdragonTM 660 Mobile Platform ដំណើរការលឿន និង បំពាក់ដោយថ្មដែលមានថាមពល 3800 mAh ដ៏អស្ចារ្យសាកម្តងអាចប្រើបានដល់ទៅពីរថ្ងៃ ។ Nokia 7 plus មានកាមេរ៉ាមុខលំដាប់ Pro 16 MP មានកញ្ចក់ ZEISS ដែលអាចឲ្យអ្នកចុចថតបានរហ័ស និង ងាយស្រួលកំណត់ការកែសម្រួលរូបភាពនៅពេលថតនៅលើផ្ទាំងអេក្រង់ក្នុងពេលតែមួយដូចជាការកែពណ៌ ការកំណត់ថតរូបភាពជាលក្ខណៈ wide-angel ឬ Telephoto ការកំណត់ទៅលើ ISO ល្បឿនshutter និង ការថតរូប Focus តាមលក្ខណៈស្វ័យប្រវត្តិ ឬតាមតម្រូវការ ដោយវាអាចថតបានរូបភាពពិតដ៏ល្អឥតខ្ចោះដោយមិនបាច់ប្រើ filter ។
កាមេរ៉ាក្រោយភ្ជាប់មកជាមួយនូវកាម៉េរាទំហំ 12MP/13MP ដែលមានសមត្ថភាពចាប់រូបភាពពិតតាមពណ៌ធម្មជាតិ និងចាប់យករូបភាពនៅទីងងឹតបានយ៉ាងល្អឥតខ្ចោះលើសពីនេះវាមានសមត្ថភាពក្នុងការទាញយករូបភាពពីទីឆ្ងាយបានទំហំអុបទិក 2x ដែលអ្នកអាចផ្តោតយករូបភាពបានកាន់តែជិត ។
រាងកោងទន់ និង គែមស្ដើងស្រលូន ផ្តល់ឱ្យអ្នកប្រើនូវបទពិសោធន៍ដ៏ងាយស្រួល និង ស្អាត ។ អេក្រង់ទំហំ ៦ អ៊ីងដ៏ស្រស់ស្អាត 18: 9 Full HD + ធ្វើឱ្យ Nokia 7 plus បញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រើបណ្តាញសង្គម ការលេងហ្គេម និង ការកម្សាន្តជាមួយនិងមាតិកាច្រើន ជាមួយទំហំផ្ទុកROM 64GB និងRAM ទំហំ 4GB ។
បំពាក់មីក្រូហ្វូនចំនួនបីចាប់យកសំឡេងតាមបែបរង្វិលជុំ 360 ដឺក្រេ Surround Sound សាកសមជាមួយនឹងសមត្ថភាពថតវីដេអូកម្រិត 4K ដែលធ្វើឱ្យលោកអ្នកហាក់ដូចស្ថិតនៅក្នុងហេតុការណ៍ផ្ទាល់ជាក់ស្តែង ។ ទូរស័ព្ទNokia 7 plus មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និង ស/ទង់ដែង ។
Link video Nokia 7Plus: https://www.nokia.com/en_int/phones/nokia-7-plus
ទូស័ព្ទស្មាតហ្វូន Nokia 6 ដែលធ្លាប់បានទទួលរង្វាន់កាលពីឆ្នាំទៅបានអភិវឌ្ឍន៍កាន់តែពិសេស អាចធ្វើប្រតិបត្តិការលឿនជាង៦០% នៃទូរស័ព្ទស៊េរីមុន! ដោយមើលលំនាំពីភាពជោគជ័យរបស់ទូរស័ព្ទស៊េរីមុន Nokia 6 ស៊េរីថ្មី (2018) ត្រូវបានរចនាឡើងឲ្យមានសមត្ថភាពមុខងារកាន់តែខ្ពស់ និង ជាប់ធន់ជាងមុន និង ដំណើរការដោយ Qualcomm® SnapdragonTM 630 Mobile Platform ធ្វើឱ្យទូរស័ព្ទNokia 6 ស៊េរីថ្មីអាចធ្វើប្រតិបត្តិការលឿនជាងមុន ៦០% ។
បំពាក់ដោយបច្ចេកវិទ្យា Dual-Sight កព្ចាក់ ZEISS និង មានមុខងារបញ្ចូលថ្មឆាប់ពេញ សំឡេងច្បាស់ និង ប្រព័ន្ធប្រតិបត្តិការ Android OreoTM ចុងក្រោយបង្អស់ នាំឱ្យ Nokia 6 ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន Google ឲ្យចូលជាសមាជិកថ្មីរបស់កម្មវិធី Android One ។
ទូរស័ព្ទ Nokia 6 ស៊េរីមុនទទួលបានការកោតសរសើរលើគុណភាព ពណ៌ និង ភាពភ្លឺច្បាស់របស់វា ។ Nokia 6 ស៊េរីថ្មីត្រូវបានអភិវឌ្ឍកាន់តែល្អជាងមុនដោយមានអេក្រង់ទំហំ ៥.៥ អ៊ីង ដែលធ្វើឱ្យលោកអ្នកកាន់តែរីករាយក្នុងការទស្សនាវីដេអូដោយទទួលយកនូវបទពិសោធន៍ថ្មី ។
Nokia 6 ស៊េរីថ្មីមានប្រតិបត្តិការលឿន ជាមួយនឹងទំហំថ្ម 3000mAh និង ខ្សែសាក USB ប្រភេទ-C ដែលអ្នកអាចសាកថ្មបានលឿនជាងមុនដល់ទៅ ៥០% ក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ ។ កញ្ចក់កាមេរ៉ាក្រោយ ZEISS ដែលមានទំហំ 16MP ជាមួយ dual tone flash និង កាមេរ៉ាមុខទំហំ8MP សម្រាប់ការថត selfie អាចឲ្យអ្នកផ្តិតយកនូវរូបភាពដ៏ល្អឥតខ្ចោះ ។ ទូរស័ព្ទ Nokia 6 2018 នេះប្រើជាមួយបច្ចេកវិទ្យា Dual-Sight ដែលអាចឲ្យអ្នកថតរូប #Bothie ហើយនិងធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ ។ ទូរស័ព្ទNokia 6 2018 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង, ស/ដែក និង ខៀវ/មាស ។
Link video Nokia 6: https://www.nokia.com/en_int/phones/nokia -6
ប្រព័ន្ធប្រត្តិបក្តិការចុងក្រោយបង្អស់ Android One
Nokia 7 plus និង Nokia 6 2018 ប្រើប្រពន្ធ័ប្រត្តិបក្តិការ Android One ផ្តល់ជូននូវបទពិសោធន៍កម្មវិធីដែលមានគុណភាពខ្ពស់ដែលរចនាឡើងដោយ Google ។ Nokia 7 plus និង Nokia 6 2018 ថ្មីមានការច្នៃប្រឌិតថ្មីបំផុតរបស់ Google និង ការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពជាប្រចាំ ។ ដោយសារតែវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android One ដូច្នេះហើយ Nokia 7 plus និង Nokia 6 2018 ថ្មីមិនមានផ្ទុក ឬបន្ថែមកម្មវិធីដែលមិនបានការ ដែលអាចធ្វើឲ្យស៊ីថ្ម ឬធ្វើឲ្យទូរស័ព្ទរបស់អ្នកមានដំណើរការយឺតឡើយ ។ ដូច្នេះ Nokia ស្មាតហ្វូនទាំងអស់ដែលប្រើកម្មវិធី Android One នឹងមានចំនួនកំណត់នៃ app ដែលភ្ជាប់មកជាមួយស្រាប់ ដូច្នេះអ្នកនឹងទទួលបានទំហំផ្ទុកខាងក្នុងកាន់តែទូលាយជាងមុន ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ sokpheng.kieng@hmdglobal.com,
HMD Press Office: press@hmdglobal.com
អំពីក្រុមហ៊ុន HMD Global
ការិយាល័យកណ្តាលនៅ Espoo ប្រទេសហ្វាំងឡង់ HMD Global Oy គឺជាផ្ទះរបស់ទូរស័ព្ទ Nokia ។ ក្រុមហ៊ុន HMD រចនា និង លក់ទូរស័ព្ទស្មាតហ្វូន និង ទូរស័ព្ទដែលផ្តោតសំខាន់លើអតិថិជននិងចំណុចតម្លៃ ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត និង គុណភារបស់ HMD គឺមានអាជ្ញាបណ្ណផ្តាច់មុខនៃស្លាកយីហោ Nokia សម្រាប់ទូរស័ព្ទ និង ថេប្លេត (tables) ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅមើល www.hmdglobal.com ។ Nokia គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីសាជីវកម្ម Nokia ។ Android, Google និង ម៉ាកផ្សេងទៀត គឺជាក្រុមហ៊ុននិមិត្តសញ្ញារបស់ Google LLC ស្របពេលដែលOreo គឺជាយីហោរបស់ក្រុមហ៊ុនអន្តរជាតិ Mondelez International, Inc.group ។ ក្រុមហ៊ុន Qualcomm និង Snapdragon គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Qualcomm Incorporated ដែលបានចុះឈ្មោះនៅក្នុងសហរដ្ឋអាមេរិក និង ប្រទេសដទៃទៀត ។ ក្រុមហ៊ុន Qualcomm Snapdragon គឺជាផលិត ផលរបស់ Qualcomm Technologies, Inc. ៕