ប្លែកខុសរាល់ដង! សុខ ពិសី លើកឡើងចំៗពីរឿង មនុស្សប្រុសប្រាថ្នាតែមនុស្សស្រីស្អាតមកធ្វើជាប្រពន្ធ
ប្រិយមិត្តបានស្គាល់ហើយកញ្ញា សុខ ពិសី គឺជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំផលិតកម្មសាន់ដេ ដោយតារាស្រីរូបនេះបានដើរលើវិថីសិល្បៈចម្រៀងរាប់សិបឆ្នាំមកហើយនៅតែទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជនមិនជិនណាយដដែល។
គិតមកដល់ឆ្នាំ ២០២២ នេះ សុខ ពិសី មានអាយុជាង ៣០ ឆ្នាំហើយ ប៉ុន្ដែតារាចម្រៀងស្រីសំឡេងស្រួចរូបនេះ ហាក់នៅតែមិនទាន់គិតគូរឿងចូលរោងការកសាងអនាគតនឹងគេឡើយ ទោះបីជាអ្នកសិល្បៈស្របាលៗនាងជាច្រើនមិនថាប្រុស ឬស្រី ពួកគេបានរកឃើញម្ចាស់បេះដូងហើយដឹកដៃគ្នាចូលរោងកាតផ្អើលអស់ពិភពសិល្បៈ ហើយថែមទាំងបង្កើតបានកូនរស់នៅយ៉ាងមានសុភមង្គល។
ទោះបីជាបែបនេះ សុខ ពិសី នៅតែមិនខ្វល់ខ្វាយរឿងរកគូអនាគត ដោយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ម្ចាស់បទ «ស្រឡាញ់បងឈឺចាប់ម្ល៉េះ» រូបនេះ បានចំណាយពេលវេលាទៅលើមុខជំនួញ និង ការងារសិល្បៈរបស់នាង។
ដោយឡែកស្រាប់តែថ្មីៗនេះ សុខ ពិសី បានបង្ហោះសារនិយាយចំៗរឿងមនុស្សប្រុសស្រឡាញ់មនុស្សស្រីតែពេលនេះស្រស់ស្អាតថា ៖ «អ្នកតែងតែប្រាថ្នាមនុស្សស្រី ដែលមានរូបសម្រស់ស្រស់ស្អាតមកធ្វើជាគូអនាគត ប៉ុន្តែពេលដែលនាងលែងស្អាត អ្នកក៏ចាប់ផ្ដើមប្រែប្រួលចិត្ត ត្រូវចាំថាសម្រស់មិនអមតៈនោះទេ អ្វីដែលអមតៈគឺចិត្ត និង បេះដូងស្មោះត្រង់របស់នាង ថែនាងឱ្យបានល្អព្រោះនាងមិនចេះតែផ្ដល់ឪកាសឱ្យអ្នកចូលមកបំផ្លាញចិត្តនាងច្រើនដងនោះទេ»។
ការរៀបរាប់របស់តារាចម្រៀងសាច់សខ្ចីខាងលើបានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើលផង ប្លែកចិត្តផង ព្រោះថាកន្លងមកគេកម្រឃើញ សុខ ពិសី លើកឡើងប្លែកៗបែបនេះណាស់៕