ចូលក្បាល ៤០ ឆ្នាំ ពេជ្រ សោភា លាន់មាត់ចំពោះសម្រស់ខ្លួនឯង
គណៈកម្មការ និង ជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ៣ អ្នកនាង ពេជ្រ សោភា ថ្មីៗនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍មិនស្ទើរនោះទេ ក្រោយតារាស្រីរូបនេះ បានទម្លាយថា អ្នកនាងមានអាយុ ៤០ ឆ្នាំហើយ។
ក្រៅពីប្រកាសថាឆ្នាំនេះមានវ័យ ៤០ ឆ្នាំហើយនោះ ពេជ្រ សោភា ក៏បានលាន់មាត់នឹងរូបសម្ផស្សខ្លួនឯងយ៉ាងភ្ញាក់ផ្អើលថា ៖ «អាយុកាន់តែច្រើន និយាយពីថាអ្នកអើយសរសើរខ្លួនឯងហ្មង ថាស្អាតនោះស្អាត និយាយមែនយើងត្រូវរស់ជាមួយខ្លួនឯង សរសើរខ្លួនឯង ស្រឡាញ់ខ្លួនឯង ធ្វើខ្លួនឱ្យស្អាតដើម្បីខ្លួនឯង កុំចាំតែមានអ្នកណាបានធ្វើខ្លួន យើងស្អាតយើងជឿជាក់ ៤០ឆ្នាំហើយ»។
មិនត្រឹមតែ ពេជ្រ សោភា ទេ ដែលលើកសរសើរពីរូបសម្រស់របស់ខ្លួនឯង តែបើងាកទៅមើលអ្នកគាំទ្ររបស់នាងវិញ ក៏នាំគ្នាបញ្ចេញមតិលើកសរសើរពីភាពស្រស់ស្អាតបែបធម្មជាតិ មិនមានកែកុនរបស់កំពូលតារាចម្រៀងស្រីរូបនេះដែរ៕