(វីដេអូ) ច្រើនឈុតស្អាតៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី សុទ្ធតែកើតពីទឹកដៃគូរយ៉ាងសម្រិតសម្រាំងពីយុវជនខ្មែរដ៏សង្ហារូបនេះ
ថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ Miss Grand Cambodia 2022 និង ជា 5th Runner Up Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏កំពុងផ្ទុះការចាប់អារម្មណ៍នឹងឈុតរាត្រីសមោសរជាច្រើនឈុតរបស់នាង ដែលកាត់ដោយហាង «សុខជា កាត់ដេរ» មើលទៅពិតជាស្អាតទាក់ភ្នែកយ៉ាងខ្លាំង។
យ៉ាងណា នៅពីក្រោយនៃការលេចចេញរូបរាងម៉ូដយ៉ាងប្រណីតនៃឈុតរាត្រីសមោសររបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពីជាងកាត់ដេរដ៏ចំណាននោះ ក៏មានការគូរ និង ឌីហ្សាញម៉ូដយ៉ាងទាក់ភ្នែកពីយុវជនកម្ពុជាមួយរូបមានឈ្មោះថា គង់ ដេវីត។
ក្នុងនោះ ក្រឡេកទៅមើលស្នាដៃនៃការគូររូប និង ឌីហ្សាញរបស់ គង់ ដេវីត មួយឈុតៗ គឺសុទ្ធតែសម្រិតសម្រាំង សឹងតែល្អឥតខ្ចោះតែម្តង។
តស់! ទៅមើលស្នាដៃរបស់ គង់ ដេវីត ខាងក្រោម៖