មកដឹងតម្លៃសំបុត្រ ចូលទស្សនាឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោក នៅខេត្តសៀមរាប
ឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោកមួយ បានលេចវត្តមាននៅក្នុងទឹកដីអង្គរខេត្តសៀមរាប គ្រោងបើកឱ្យចូលទស្សនាជាផ្លូវការ នៅចុងខែតុលា ឆ្នាំ ២០២២ ខាងមុខនេះហើយ ខណៈមានភ្ញៀវទេសចរណ៍នាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង និង ចង់ទស្សនាអាងចិញ្ចឹមត្រីបែបនេះ ដែលមានវត្តមានជាលើកដំបូងនៅកម្ពុជា។
ទន្ទឹមទៅនឹងទីតាំងដែលនឹងជិតបើកឱ្យទស្សនានេះ ថ្មីៗនេះ Angkor Wildlife and Aquarium បានឆ្លើយតបទៅនឹងសំណួរជាច្រើនទាក់ទងទៅនឹងតម្លៃសំបុត្រសម្រាប់ចូលទស្សនានៅក្នុងឧទ្យានមច្ឆា និង សត្វព្រៃ ដែលតម្លៃដូចមាននៅខាងក្រោមនេះ ៖
+ សម្រាប់ភ្ញៀវទេសចរជាតិ ៖
– មនុស្សធំ ១០ ដុល្លារ – កុមារ ៥ ដុល្លារ
+ ភ្ញៀវទេសចរអន្តរជាតិ ៖
– មនុស្សធំ ១៨ ដុល្លារ – កុមារ ១០ ដុល្លារ
គួរឱ្យដឹងផងដែរថា ឧទ្យានមួយនេះ បង្កើតឡើងដោយ Angkor Wildlife and Aquarium ដែលអាងចិញ្ចឹមត្រី និង អាណាចក្រអង្គរ សួនសត្វ សាងសង់ឡើងលើផ្ទៃដីជាង ១០០ ហិកតា ជាមួយនឹងទុនវិនិយោគសរុប ៧០ លានដុល្លារអាមេរិក៕