កូន ២ ហើយ តែស្វាមី Gubgib នៅថ្នមដូចកែវភ្នែក រៀបចំឆ្លងខួបកំណើតឱ្យឡើងមួយអស់ដៃ
បើនិយាយពីតារាស្រី Gubgib មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថានាងជាតារាសម្តែងស្រីមានប្រជាប្រិយភាព ជាអ្នកម្តាយសម័យថ្មីដែលមានកូនស្រី ២ នាក់ ហើយមានស្វាមីស្រឡាញ់ថ្នាក់ថ្នមខ្លាំង។
ក្រោយពេលស្វាមីវិលមកជុំគ្រួសារបន្ទាប់ពីចេញទៅបំពេញការងារនៅប្រទេសចិនជិត ១ ឆ្នាំ គេសង្កេតឃើញថាក្រុមគ្រួសារតារាប្រុសស្រីគូនេះ ហាក់ផ្អែមល្ហែមជាខ្លាំង ដោយបណ្តើរគ្នាទៅណាមកណាជាញឹកញាប់ ហើយថែមទាំងមានដំណើរកម្សាន្តយ៉ាងរ៉ូមែនទិកថែមទៀត។
នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នេះត្រូវនឹងថ្ងៃខួបឆ្លងវ័យ ៣៤ ឆ្នាំរបស់ខ្លួន Gubgib បានទម្លាយឱ្យដឹងថា៖ «រីករាយថ្ងៃកំណើតខ្លួនឯង ៣៤ ឆ្នាំហើយចាស! ឆ្នាំនេះថ្ងៃនេះ គឺជាថ្ងៃដ៏ល្អបំផុតសម្រាប់ខ្ញុំ ជាថ្ងៃខួបកំណើតដែលចង់ចំណាយគ្រប់វិនាទីឱ្យមានតម្លៃជាមួយមនុស្សដែលខ្លួនស្រឡាញ់ និងមនុស្សសំខាន់ក្នុងជីវិត ឆ្នាំនេះស្វាមីធ្វើខួបឱ្យឡើងធំ ឆ្លងជុំគ្នា ៤ នាក់ឪពុកម្តាយកូន ហើយឱ្យខ្ញុំជាម្តាយក្លាយជាម្ចាស់ក្សត្រីក្នុងផ្ទះនេះ ស្រឡាញ់ខ្លាំងណាស់ កាន់តែអាយុច្រើនកាន់តែចាស់ទុំ ហើយរៀនយល់ដឹងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ»៕