ប្លែកហួស! ស្ត្រីម្នាក់កើតមកមានម្រាមដៃ ១២ និង ម្រាមជើងរហូតដល់ ១៩
ស្ត្រីជនជាតិឥណ្ឌាម្នាក់ បានកើតមកជាមួយម្រាមជើង ១៩ និងម្រាមដៃ ១២ បានទម្លាយប្រាប់ថា អ្នកជិតខាងរើសអើងនាង និងចោទនាងថាជាធ្មប់ ។
លោកស្រី Kumar Nayak មានវ័យ ៦៣ ឆ្នាំ បានកើតមកជាមួយភាពមិនប្រក្រតីលើកាយសម្បទារបស់នាង ដែលធ្វើឲ្យនាងមានម្រាមដៃ និងម្រាមជើងលើសធម្មតាហួសប្រមាណ ។ បើតាមសារព័ត៌មានក្នុងតំបន់បានបញ្ជាក់ថា គាត់កម្រចាកចេញពីក្នុងផ្ទះដែលនៅក្នុងស្រុក Ganjam នៃរដ្ឋ Odishi ណាស់ ព្រោះមនុស្សជាច្រើនបានរើសអើងគាត់ ។
តាមពិតទៅ គាត់អាចនឹងត្រូវបានព្យាបាលតាំងពីប៉ុន្មានឆ្នាំមុនមកម៉្លេះ ប៉ុន្តែដោយសារតែក្រុមគ្រួសារគាត់មិនមានថវិកាគ្រប់គ្រាន់ ទើបរហូតមកទល់បច្ចុប្បន្ន គាត់ត្រូវរស់នៅជាមួយពាក្យសម្ដីមាក់ងាយពីអ្នកជុំវិញខ្លួន រហូតឃុំខ្លួនឯងក្នុងផ្ទះដើម្បីគេចពីមនុស្សខាងក្រៅ ៕
ប្រភព៖ Dailymail