ដំណើរកម្សាន្តទេសចរណ៍អន្តរជាតិ MG Cyberster Global Tour បានកំពុងចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ប្រទេសកម្ពុជា និង បង្ហាញពីការប្តេជ្ញាចិត្តរបស់ MG ចំពោះការអភិវឌ្ឍន៍លើរថយន្តអគ្គិសនីក្នុងឱកាសប្រារព្ធខួប ១០០ ឆ្នាំនៃម៉ាកយីហោ MG
ភ្នំពេញថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ ៖ MG Cyberster បានចាប់ផ្តើមការធ្វើដំណើររយៈពេល ៧ ខែ ពីទីក្រុងឡុងដ៍ ឆ្ពោះទៅកាន់ទីក្រុងសៀងហៃ ដែលមានរយៈចម្ងាយជាង 10,000 mile ទូទាំងពិភពលោក ដើម្បីជាការអបអរនិងប្រារព្ធខួប ១០០ ឆ្នាំ របស់ម៉ាកយីហោ MG នៅឆ្នាំ 2024 នេះ។ ដំណើរទេសចរណ៍នឹងឆ្លងកាត់ប្រទេសជាច្រើនដូចជា ៖ អឺរ៉ុប, ទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស, ឆ្លងកាត់ប្រទេសបែលហ្សិក, អាល្លឺម៉ង់, បារាំង, ប្រទេសអេស្បាញ, អ៊ីតាលី, បន្ទាប់មកបន្តទៅកាន់មជ្ឈិមបូព៌ារួមមាន Jordan, អារ៉ាប៊ីសាអូឌីត Saudi Arabia និង អារ៉ាប់រួម UAE, បន្ទាប់មក នឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ី តាមរយៈប្រទេសឥណ្ឌា, ម៉ាឡេស៊ី, ថៃ, ហ្វីលីពីន, កម្ពុជា, វៀតណាម ហើយបន្តទៅដល់គោលដៅធំគឺទីក្រុងសៀងហៃ។ ដំណើរកម្សាន្តទេសចរណ៏ Cyberster នេះនឹងត្រូវបើកបរដោយអ្នកដំណើរផ្សងព្រេងកូនភ្លោះជនជាតិអង់គ្លេសគឺលោក Ross និង Hugo Turner។
ប្រទេសកម្ពុជាគឺជាប្រទេសទី ២៤ នៅក្នុងដំណើរទេសចរណ៍អន្តរជាតិនេះដោយបង្ហាញពីភាពខ្លាំង និង ដំណើរការរបស់រថយន្តជាមួយបរិយាកាសចម្រុះតាមប្រទេសនីមួយៗ។ ការធ្វើដំណើរកម្សាន្តទេសចរណ៍អន្តរជាតិដោយឆ្លងកាត់ប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MG ចំពោះការអភិវឌ្ឍន៏វិស័យរថយន្តអគ្គិសនី និង ការអបអរគម្រប់ខួប ១០០ ឆ្នាំរបស់ខ្លួន។ ខណៈដែរ ដំណើរទេសចរណ៍ MG Cyberster ឆ្លងកាត់ប្រទេសកម្ពុជា គឺមិនត្រឹមតែបង្ហាញពីបច្ចេកវិទ្យាទំនើបនិងភាពអស្ចារ្យនៃរថយន្តអគ្គិសនី MG ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយផ្សព្វផ្សាយអំពីទេសចរណ៍ និង វប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។
ដំណើរកម្សាន្តទេសចរណ៍របស់ MG Cyberster នៅកម្ពុជាបានចូលរួមទស្សនាទីក្រុងភ្នំពេញ និង ខេត្តសៀមរាប ដែលពួកគេអាចស្វែងរក និង យល់ដឹងអំពីទីតាំងបេតិកភណ្ឌជាតិ និង ប្រវត្ថិសាស្ត្រជាច្រើនដូចជា ៖ ព្រះបរមរាជវាំង, វិមានឯករាជ្យ, ផ្សារធំថ្មី, និង ទទួលបានចំណេះដឹងនិងបទពិសោធជាច្រើនពីរមណីយដ្ឋានប្រវត្ថិសាស្ត្រល្បីៗតាមរយៈការទស្សនា ប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន, ប្រាសាទតាព្រហ្ម ជាដើម។ បន្ថែមពីលើនេះ ដំណើរកម្សាន្តទេសចរណ៏អន្តរជាតិបានរួមបញ្ចូលនូវសកម្មភាពសំខាន់ៗដែលរៀបចំដោយក្រុមហ៊ុន MG Cambodia មានដូចជា ៖ ការទស្សនាមជ្ឈមណ្ឌលសិប្បកម្មធ្វើដោយដៃសច្ចៈ, ការជិះរទេះគោកម្សាន្តតាមភូមិ, ការជិះបាឡុងខ្យល់លើអាកាស, ការទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត និង ចូលរួមក្នុងកម្មវិធីសប្បុរសធម៌ចែកសម្ភារសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាបាគង ដើម្បីជាការគាំទ្រការសិក្សាដល់កុមារផងដែរ។
MG Cambodia ក៏សូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៏ អាជ្ញាធម៌អប្សារា និង ក្រសួងដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការដើម្បីអនុញ្ញាត្តិឱ្យក្រុមហ៊ុនអាចផ្តល់នូវដំណើរកម្សាន្តមួយដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា និងចូលរួមគាំទ្រផ្សព្វផ្សាយបន្តអំពីទេសចរណ៏នៅកម្ពុជាតាមរយៈបណ្តាញសង្គមអន្តរជាតិនៃដំណើរទេសចរណ៍នេះ។
បងប្អូនភ្លោះ Ross & Hugo Turner បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេចំពោះប្រទេសកម្ពុជាថា ៖ «យើងខ្ញុំសុំសរសើរដល់ទីក្រុងភ្នំពេញសម្រាប់សោភ័ណ្ឌភាពដ៏ស្រស់ស្អាត និង រំហូរចរាចរណ៍ដ៏រលូន ហើយខេត្តសៀមរាបវិញគឺអស្ចារ្យណាស់ដោយមានទេសភាពស្អាតអមដោយ បឹងទន្លេជាច្រើន ព្រមទាំងមានបេតិកភណ្ឌជាតិប្រវត្តិសាស្ត្រ និង វប្បធម៌ដ៏សម្បូរបែប ជាពិសេសគឺប្រាសាទអង្គរវត្ត។ ពួកគេបានបន្ថែមថា រថយន្ត Cyberster ជារថយន្តអគ្គិសនីដែលមានភាពស្ងប់ស្ងាត់ ហើយអនុញ្ញាតឱ្យពួកគេអាចស្តាប់សំឡេងសត្វយំ និង សំឡេងខ្យល់ធម្មជាតិពិតៗនៅជុំវិញពួកគេដូចដែលកំពុងឆ្ពោះទៅកាន់ការសាកថាមពលទៅកាន់អនាគត។ ទីកន្លែងសំខាន់ៗជាច្រើនដែលសម្គាល់អំពីប្រទេសកម្ពុជាគឺពិតជាអស្ចារ្យ និង បង្ហាញថាកម្ពុជាអច្ឆរិយ»។
ការធ្វើដំណើរកម្សាន្តទេសចរណ៍នេះ គឺមិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់រថយន្តអគ្គិសនី MG Cyberster បែបស្ព័រសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និង បើកបរតាមស្ថានភាពផ្លូវនៃប្រទេសផ្សេងៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការផ្សព្វផ្សាយយ៉ាងខ្លាំងខ្លាពីទេសចរណ៏នៅប្រទេសកម្ពុជា និង ផ្តល់ការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះរថយន្ត MG ផងដែរ ព្រោះវាបានធ្វើដំណើរឆ្លងកាត់តំបន់នីមួយៗ និង បង្ហាញពីវប្បធម៌ផ្សេងៗក្នុងបណ្តាប្រទេសជាច្រើនក្នុងដំណើរកម្សាន្តទេសចរណ៍អន្តរជាតិនេះ៕