មិនភ្លេចគ្នាឡើយ! Miss Grand Germany 2022 គឺស្រីស្អាត Kim ស្រែកហៅ Engfah, Me Me និង វត្តី ក្នុងថ្ងៃផ្ទេរមកុដ
បើរំឭកទៅឆ្នាំ ២០២២ កន្លងទៅ កំលុងពេលកម្មវិធី Miss Grand International បើកឆាកប្រកួតនៅប្រទេសឥណ្ឌូនេស៊ី គេឃើញថាមហាជនអ្នកគាំទ្រវិស័យកញ្ញាជាច្រើនបានចាប់អារម្មណ៍ចំពោះមិត្តភាពរបស់បវកញ្ញថៃ Engfah Waraha បវរកញ្ញាមប្រទេសមីយ៉ាន់ម៉ា Me Me បវរកញ្ញាប្រទេសអាល្លឺម៉ង់ Kim Kelly Braun និង បវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាក្រុមមួយមានភាពស្និទ្ធស្នាល ហើយអាចប្រើប្រាស់ភាសាថៃដូចគ្នាទៀត។
ជាមួយនឹងមិត្តភាពដ៏ល្អនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្តជាខ្លាំង ព្រោះថារាល់សកម្មភាពអ្វីមួយកំលុងពេលប្រឡងគេតែងឃើញអ្នកទាំង ៤ នៅជាមួយគ្នាសូម្បីតែការហូបចុក និង ការកម្សាន្តដើមពិតជាមិត្តភក្តិល្អណាស់។
យ៉ាងណាមិញ បច្ចុប្បន្នការប្រកួតក៏បានរំលងទៅជិតមួយឆ្នាំហើយ ក្នុងនោះក្នុងចំណោមអ្នកទាំង ៤ ក៏បានប្រគល់តំណែងឱ្យម្ចាស់មកុដថ្មីបន្តជិតអស់ហើយ តែទំនាក់ទំនងជាបងប្អូនក៏នៅតែដូចដើម ដោយអ្នកទាំង ៤ តែងតែនឹករឭកគ្នាគ្មានថ្ងៃភ្លេចឡើយ។
តួយ៉ាងកាលពីរាត្រីផ្ទេរមកុដរបស់ Miss Grand Germany 2022 នាង Kim Kelly Braun កន្លងទៅនេះ ស្រីស្រស់ Kim បានហៅឈ្មោះមិត្តភក្តិទាំង ៣ របស់ខ្លួននៅលើឆាករួមមាន Engfah , Me Me និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយក្តីនឹករឭកក្រៃលែង ដែលនេះបានអង្រួនដួងចិត្តមហាជនឃើញវីដេអូនោះហើយរំជួលចិត្តចំពោះមិត្តភាពអ្នកទាំង ៤ ណាស់៕