សោម ស្រីនាថ រំភើប និង មានមោទកភាពខ្លាំង ក្រោយឈ្នះមកុដលេខ ១ ក្នុងកម្មវិធីប្រកួតនៅប្រទេសចិន
កាលពីថ្មីៗកន្លងទៅនេះ ពិធីការិនី សោម ស្រីនាថ ត្រូវបានសមាគមអ្នកផលិត និង នាំចេញសំបុកត្រចៀកកាំកម្ពុជា ជ្រើសរើសឱ្យតំណាងកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី Bird’s Nest Division នៅទីក្រុងគង់ចូវ ប្រទេសចិន។
មកដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ នេះ កញ្ញា សោម ស្រីនាថ ពិតជាធ្វើឱ្យមហាជនខ្មែរមានក្ដីរំភើប និង មោទកភាពជាខ្លាំងចំពោះរូបនាង ដែលបានទទួលដំណឹងពីដំណើរការប្រកួតថា ពិធីការិនីរូបនេះ ទទួលបានជ័យលាភីលេខ ១ គ្រងមកុដនៃបវរកញ្ញាត្រចៀកកាំ ឆ្នាំ ២០២៣ នេះ។
ក្នុងនោះ ក្រោយទទួលបានតំណែងជ័យលាភីគ្រងមកុដលេខ ១ ហើយ បវរកញ្ញាតំណាងកម្ពុជា សោម ស្រីនាថ បានចេញមកបង្ហោះសារយ៉ាងមោទកភាពថា៖ «អបអរសាទរ កម្ពុជា! go go Cambodia ក្នុងនាម នាងខ្ញុំតំណាងឱ្យសមាគមន៏នាំចេញសំបុកត្រចៀកកាំកម្ពុជា និង តំណាងឱ្យសមាគម Cambodia Super Model នាងខ្ញុំ ពិតជាមានក្តីរំភើប និង សប្បាយរីករាយ ដែលកម្ពុជាទទួលបាននូវមកុដលេខ ១ នាំកតិ្តយសត្រឡប់ទៅមាតុប្រទេសវិញ។ នាងខ្ញុំសប្បាយចិត្តណាស់ ដែលបានបង្ហាញអ្វី ដែលជាវប្បធម៏ អរិយធម៏ និង ទំនៀមទំលាប់ប្រពៃណីខ្មែរ។ កម្មវិធីមួយនេះ ធ្វើឱ្យខ្ញុំទទួលបានបទពិសោធន៍ច្រើនណាស់! អត់ចេះភាសាចិន អ្នកចូលរួមប្រកួតភាគច្រើនអត់និយាយអង់គ្លេស តែខ្ញុំអាចធ្វើបាន ក្នុងនាមជាស្រ្តីខ្មែរ ទន់ភ្លន់ មិនមែនមានត្រឹមតែភាពស្អាតមួយមុខទេ តែត្រូវជាមនុស្សរឹងមាំ តស៊ូ ឆ្លាត ជាស្ត្រីដែលខ្លាំង និង ត្រូវមាន business ផ្ទាល់ខ្លួន។ អរគុណកម្ពុជា ហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការជូនពរមកកាន់នាងខ្ញុំ។ អរគុណ ដល់ក្រុមហ៊ុន Best Life co.ltd ដែលបានឧបត្ថម្ភរាល់ការចំណាយ និង អរគុណ ដាណាម៉ា កាត់ដេរ សម្រាប់សម្លៀកបំពាក់ហូលខ្មែរ ដ៏ស្រស់ស្អាតធ្វើឱ្យប្រទេសផ្សេងកោតសរសើរពីហូលខ្មែរយើង។ អរគុណអ្នកបង Zorida Duong សម្រាប់ការជំរុញ លើកទឹកចិត្តនៅពីក្រោយភាពជោគជ័យ ១ នេះ។ អរគុណ បងហួត Pu Hourt សំរាប់ការ Make up និង ជួយខ្ញុំគ្រប់បែបយ៉ាង»៕