អ្នកគ្រូ ណាលី ផ្ដាំត្រង់ៗ អ្នកកើតឆ្នាំទាំង ៣ នេះ បើយកបុត្រ គឺហេងខ្លាំង ក្នុងឆ្នាំ ២០២៤
ជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានាឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះ តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូផ្ទាល់ ដែលមានឈ្មោះ Master Naly Fengshui បានធ្វើការណែនាំដល់គូស្វាមីភរិយា ដែលមានបំណងចង់បានបុត្រក្នុង ឆ្នាំ ២០២៤ ឱ្យបានដឹងថា មានឆ្នាំចំនួន ៣ ដែលយកបុត្រហេងខ្លាំងក្នុងឆ្នាំ ២០២៤ នេះ។
អ្នកគ្រូបានរៀបរាប់ឱ្យដឹងថា ៖ «ក្នុងឆ្នាំ ២០២៤ នេះ អ្នកដែលយកបុត្រហេងខ្លាំង គឺអ្នកដែលកើតក្នុងឆ្នាំរកា ឆ្នាំវក និងឆ្នាំជូត ប៉ុន្តែករណីទារកសម្រាលក្រោយថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ គឺឈានចូលឆ្នាំម្សាញ់ហើយ»៕