អ្នកគ្រូ ណាលី ផ្ដាំត្រង់ៗអ្នកកើតឆ្នាំទាំង ៤ នេះ មិនគួរយកកូនក្នុងឆ្នាំ ២០២៤ នេះឡើយ គឺឆុងណាស់
ជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានាឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះ តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានធ្វើការណែនាំដល់ឪពុកម្ដាយដែលមានបំណងចង់បានបុត្រក្នុង ឆ្នាំ ២០២៤ ឱ្យបានដឹងថា មានឆ្នាំចំនួន ៤ មិនគួរយកបុត្រឡើយ។
អ្នកគ្រូបានបញ្ជាក់ដូច្នេះថា ៖ «ក្នុងឆ្នាំ ២០២៤ នេះ សម្រាប់អ្នកដែលមិនគួរយកបុត្រ គឺអ្នកដែលកើតក្នុងឆ្នាំច (ឆុង ១០០%) ឆ្នាំរោង (ឆុង ៥០%) ឆ្នាំថោះ (ឆុង ៥០%) និង ឆ្នាំឆ្លូវ (ឆុង ៥០%)»៕