អ្នកគ្រូណាលី ប្រាប់ពីករណីកូនៗមិនស្ដាប់បង្គាប់ បើតាមហុងស៊ុយ គួរកែចំណុចខាងក្រោយផ្ទះចេញ
អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ នេះ តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានធ្វើការណែនាំទៅដល់អ្នកដែលមានកូនចៅមិនស្ដាប់បង្គាប់ថា ៖ «ករណីមានកូនចៅមិនស្តាប់បង្គាប់ យើងគួរពិនិត្យនៅបរិវេណខាងក្រោយផ្ទះដែលជាតំណែងអណ្តើកខ្មៅ ដោយសម្អាតឱ្យបានស្អាត មានរបៀបរៀបរយ ដោយពុំតម្រូវឱ្យមានក្លិនស្អុយ និងក្លិនឆ្អេះឆ្អាប។ សម្រាប់ការកែ យើងអាចបើកអំពូលភ្លើងពណ៌ស នៅខាងក្រោយទីធ្លាផ្ទះឱ្យភ្លឺៗបាន»។
អ្នកគ្រូបានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា សម្រាប់ការកែបន្ថែម លុះត្រាតែចិនសែជំនាញចុះទៅពិនិត្យនៅទីតាំងជាក់ស្តែង៕