(វីដេអូ) អ្នកគ្រូណាលី បញ្ជាក់ច្បាស់ៗ ដឹងថ្ងៃខែឆ្នាំកំណើតជាក់លាក់ ក៏អាចដឹងពីថ្ងៃខែរលត់ជីវិតបានដែរ
ប្រិយមិត្តអ្នកជឿជាក់លើរឿងហុងស៊ុយ ប្រាកដជាបានស្គាល់រួចមកហើយ អ្នកគ្រូ ឡុង ណាលី ជាគ្រូហុងស៊ុយដ៏ល្បីមួយរូប ដែលកន្លងមកអ្នកគ្រូក៏បានបង្ហាញពីការរៀបចំផ្ទះ រៀបចំទីជូអៀ បែរមុខទៅខាងណាដើម្បីឱ្យម្ចាស់ផ្ទះមានយីអ៊ុន ទ្រព្យសម្បត្តិហូរចូល ឬប្រាប់ពីរបៀបកាត់ឆុតជាដើម។
ដោយឡែកថ្មីៗនេះ អ្នកគ្រូ ណាលី ស្រាប់តែលើកឡើងពីការដឹងនូវថ្ងៃមរណភាពរបស់មនុស្សម្នាក់ៗ ដោយអ្នកគ្រូបានឱ្យដឹងថា បើសិនជាយើងដឹងពីថ្ងៃ ខែ និង ឆ្នាំកំណើតរបស់យើង នោះសបញ្ជាក់ឱ្យឃើញថា ហាក់បីដូចជាយើងមានកូនសោសម្រាប់ដឹងថ្ងៃស្លាប់ដូច្នោះដែរ។
អ្នកគ្រូហុងស៊ុយដ៏ល្បីរូបនេះបានលម្អិតពាក់ព័ន្ធនឹងករណីនេះថា បើយើងដឹងពីថ្ងៃ ខែ ឆ្នាំកំណើត នោះយើងក៏ដឹងពីថ្ងៃស្លាប់របស់យើងដូចគ្នា ដោយយកថ្ងៃ ខែ ឆ្នាំកំណើតនោះទៅគណនា ហើយគេនឹងដឹងថា យើងស្លាប់នៅថ្ងៃទីប៉ុន្មាន ខែប៉ុន្មាន ម៉ោងប៉ុន្មាន ហើយដោយសារអ្វីទៀតផង។
បើគិតមើលទៅវាហាក់ដូចជារឿងគួរឱ្យព្រឺឆ្អឹងខ្នងបន្តិច ប៉ុន្ដែបើតាមគំនិតអ្នកគ្រូផ្ទាល់ គិតថាជារឿងល្អ ព្រោះយើងអាចរកវិធីកែប្រែឱ្យអស់លទ្ធភាព ហើយណាមួយបើយើងអាចដឹងមុន ៣ ឆ្នាំ យើងក៏អាចរកវិធីកែបាន ដោយកាត់បន្ថយគ្រោះពីខ្លាំងមកខ្សោយ។ សូមចុចទីនេះដើម្បីទស្សនាការបកស្រាយរបស់អ្នកគ្រូ ណាលី ៖