ឆុតមែន! មកដឹងពីអាការសុខភាពរបស់អ្នក តាមរយៈពណ៌ដែលអ្នកចូលចិត្ត
ពណ៌នីមួយៗ មានភាពស្រស់ស្អាតដោយឡែករបស់វា ដែលធ្វើឱ្យមនុស្សម្នាក់ៗ មានការស្រឡាញ់ និង ពេញចិត្តពណ៌ខុសៗគ្នា ។ ទន្ទឹមនឹងនោះផងដែរ ពណ៌នីមួយៗ ដែលប្រិយមិត្តចូលចិត្ត គឺវាអាចបញ្ជាក់ប្រាប់ពីសុខភាពរបស់អ្នកបានដូចគ្នាផងដែរ ដែលក្នុងនោះមានដូចជា ៖
១. ពណ៌ក្រហម
គឺជាពណ៌ឈាម ជាប្រភេទលើកកម្លាំងប្រព័ន្ធសរសៃប្រសាទ ។ ជាពណ៌ប្រសើរបំផុតសម្រាប់ពាក់មុនពេលចូលប្រកួតក្នុងពិធីមួយ ដើម្បីជួយឱ្យអ្នកមានក្ដីសុខ ជឿជាក់ និង ទំនុកចិត្តលើខ្លួនឯង ។
២. ពណ៌ខៀវ
ជាពណ៌របស់មេឃ និង ជាពណ៌តំណាងចិត្ត រវើរវាយខ្លាំង តែមានគុណសម្បត្តិ ពិសេសដែលជួយឱ្យរសាយ ពីការលំបាកចិត្ត បណ្ដុះបណ្ដាលស្មារតីការពារសរីរាង្គ និង ជួយប្រឆាំង និង ជំងឺដេកមិនលក់ ។
៣. ពណ៌ស
គឺជាពណ៌ផ្តល់នូវភាពស្រឡូន ភាពស្ងប់ និង ភាពសុខសាន្តក្នុងផ្លូវចិត្ត ។
៤. ពណ៌ទឹកក្រូច
មិនសូវដាស់ឱ្យមានកម្លាំងដូចពណ៌ក្រហមទេ តែជាពណ៌ដែលមានថាមពល តទល់នឹងការនឿយហត់ បានយ៉ាងប្រសើរបំផុត ។ មិនតែប៉ុណ្ណោះ ពណ៌ទឹកក្រូច ផ្តល់នូវសុខមាលភាពដោយផ្ទាល់ លើកកម្លាំងដល់ថង់ទឹកប្រមាត់ និង ជាពណ៌ដែលត្រូវបានគេណែនាំឱ្យអ្នក ដែលមានបញ្ហាក្នុងការរំលាយអាហារ និង ការដកដង្ហើមប្រើប្រាស់ទៀតផង ។
៥. ពណ៌បៃតង
គឺជាពណ៌នៃសេចក្តីសង្ឃឹម និង ចិត្តគំនិតវិជ្ជមាន ។ អ្នកត្រូវរើសយកពណ៌នេះ បើសិនជាអ្នកចង់ពង្រឹងអំណាច ឬ ក្នុងករណីមានទុក្ខកង្វល់ពីរឿងស្នេហា ។ ទន្ទឹមនឹងនោះ ពណ៌បៃតង ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទស្ងប់បាន និង មានអំពើល្អទៅលើសម្ពាធឈាមក្រហម ដែលជាទូទៅពណ៌នេះ ត្រូវបានណែនាំក្នុងករណីជួបវិបត្តិដេកមិនលក់ ។
៦.ពណ៌លឿង
ជាពណ៌ដែលទប់ទល់ភាពថយចុះ នៃកម្លាំង ឬចិត្ត ។ វាផ្តល់ប្រសិទ្ធភាពល្អក្នុងករណីដែលនឿយហត់ខាតផ្នែកគំនិត បញ្ញា ដែលធុញថប់ ដោយមានលាយស្ងាបផង ពីព្រោះពណ៌លឿងជួយបន្ថែមកម្លាំងដល់បញ្ញា ដល់ការយល់ដឹង និង ដល់ប្រព័ន្ធរំលាយអាហារ ។
៧. ពណ៌ស្វាយ
ត្រូវបានផ្តល់ឱវាទឱ្យប្រើចំពោះអ្នកមានបញ្ហា ប៉ិនមួម៉ៅច្រើន គឺជាអ្នកដែលមានគំនិតរាយមាយ ឬ ខ្វល់ចិត្តគំនិត ។ ពណ៌ស្វាយជួយសម្រាលសេចក្តីតានតឹងក្នុងចិត្ត និង ដំណើរញាប់ញ័រ នៃបេះដូង ៕