Youtuber ថៃម្នាក់ ទៅឡាយវីដេអូលើផ្លូវរថភ្លើង ពេលរថភ្លើងមកដល់គេចមិនទាន់ត្រូវអូសជាង ៥០ ម៉ែត្រ ស្ល-ា./ប់ក្នុងសភាពគួរឱ្យអាសូរ

Share This

ថ្មីៗនេះ មានករណី Youtuber ថៃម្នាក់ ប្រទះឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់ ដោយត្រូវរថភ្លើងអូសជាង ៥០ ម៉ែត្រស្លាប់នៅនឹងកន្លែង ក្រោយពីចូលទៅជិតផ្លូវរថភ្លើង។​

តាមព័ត៌មានបានឱ្យដឹងថា បុរសជាជនរងគ្រោះមានវ័យ ៥៣ ឆ្នាំ ត្រូវបានគេស្គាល់ថាជាអ្នកធ្វើវីដេអូនៅលើបណ្តាញសង្គមទាក់ទងនឹងការជិះកង់។ បុរសរូបនេះ ត្រូវបានគេប្រទះឃើញស្លាប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នៅស្ពានរថភ្លើង Chulalongkorn ស្រុក Muang ខេត្ត Ratchaburi ដោយមានសភាពសពខ្ទេចខ្ទីសឹងទាំងអស់ ហើយនៅក្បែរនោះគេប្រទះមានកង់មួយ និង ឧបករណ៍សម្រាប់ឡាយវីដេអូផងដែរ។

យ៉ាងណាមិញ តាមរយៈអ្នកបើករថភ្លើងបានឱ្យដឹងថា លោកបានឃើញបុរសរូបនេះកំពុងតាំងទូរស័ព្ទឡាយវីដេអូពីចម្ងាយ ហើយក៏បានព្យាយាមប្រើប្រដាប់បំពងសំឡេង (ស៊ីផ្លេ) ប្រាប់ឱ្យបុរសនេះគេចចេញដែរ ប៉ុន្តែគេគេចមិនទាន់ជាហេតុបណ្ដាលឱ្យរថភ្លើងក៏បានអូសបុរសរូបនេះប្រហែលជា ៥០ ម៉ែត្រ ទើបចាប់ហ្រ្វាំងបាន។ ដោយឡែក ខាងមន្រ្តីជំនាញក៏បានចុះទៅពិនិត្យចំពោះករណីនេះផងដែរ ហើយសពរបស់ជនរងគ្រោះក៏ត្រូវគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Khaosod

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ