អាយុ ១៨ ឆ្នាំ រោមដុះពេញមុខសល់តែប្រឡង់ភ្នែក និង មាត់ ទីបំផុតជាប់កំណត់ត្រាពិភពលោក ជាបុរសមានរោមមុខច្រើនបំផុត

Share This

មានអាយុទើប ១៨ ឆ្នាំ  យុវជនឈ្មោះ Lalit Patidar រស់នៅរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ទទួលបានការទទួលស្គាល់ជាសកលជាមួយនឹងលក្ខណៈពិសេសរបស់លោកគឺ រោមដុះលើកមុខច្រើនជាងគេលើពិភពលោក។

ជាក់ស្តែង ដោយសាររោមដុះលើមុខរហូតដល់ទៅ ៩៥ % លោកត្រូវបានជាប់កំណត់ត្រាពិភពលោក Guinness World Records ជាបុរស ដែលមានរោមនៅលើមុខច្រើនជាងគេបំផុតនៅក្នុងពិភពលោក។

ករណីរោមដុះពេញមុខ Lalit Patidar លោកត្រូវបានរងពីជំងឺម្យ៉ាងហៅថា hypertrichosis ជាស្ថានភាពវេជ្ជសាស្ត្រដ៏កម្រមួយ ដែលធ្វើឱ្យរោមលូតលាស់លើកម្រិតនៅតំបន់មិនធម្មតាលើរាងកាយ។ ជាធម្មតាវាត្រូវបានគេស្គាល់ជារោគសញ្ញា werewolf syndrome ជាស្ថានភាពធ្វើឱ្យរំខានដល់ជីវិតប្រចាំថ្ងៃ។

នៅក្នុងកិច្ចសម្ភាសជាមួយ កំណត់ត្រាពិភពលោក Guinness World Records លោកបានចែករំលែកថា មនុស្សជុំវិញខ្លួនពេលឃើញលោកដំបូង គឺមានអារម្មណ៍ខ្លាចលោកជាខ្លាំង ប៉ុន្តែពេលបានស្គាល់លោក ពួកគេដឹងច្បាស់ថាលោកគឺមិនខុសពីអ្នកដទៃឡើយ។

មុនពេលជាប់កំណត់ត្រាពិភពលោក យុវជនរោមមុខ Lalit Patidar បានធ្វើដំណើរទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ដើម្បីបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ ជាកន្លែងដែលលោកបានធ្វើការពិសោធរោមមុខជាផ្លូវការ។ មុនពេលក្លាយជាម្ចាស់កំណត់ត្រា អ្នកជំនាញខាងរោមបានធ្វើការកោររោមមុខផ្នែកតូចៗរបស់លោកយ៉ាងប្រុងប្រយ័ត្ន រួចវាស់វែងប្រវែងយ៉ាងត្រឹមត្រូវ។ ហើយទីបំផុតដំណើរផ្ទៀងផ្ទាត់ក៏បានសម្រេច លោកក៏ត្រូវបានប្រគល់តំណែងកំណត់ត្រាពិភពលោកតែម្តង៕

ប្រភព៖ ET

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ចិត្តខ្មៅគិតចេញតែរឿងអាក្រក់! អតីតមេទ័ពភូមិភាគ ២ ថៃ បោះសម្តីថា កម្ពុជាបង្កើតរឿងពលរដ្ឋត្រូវរបួស ដើម្បីបង្វែងដានរឿងទាហានថៃដើរជាន់មីន

ព័ត៌មានបន្ថែម

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ចិត្តខ្មៅគិតចេញតែរឿងអាក្រក់! អតីតមេទ័ពភូមិភាគ ២ ថៃ បោះសម្តីថា កម្ពុជាបង្កើតរឿងពលរដ្ឋត្រូវរបួស ដើម្បីបង្វែងដានរឿងទាហានថៃដើរជាន់មីន

ច្បាស់ៗ! មេគយកម្ពុជា ស្រាយចម្ងល់ពលរដ្ឋ ជុំវិញការពហិកាផលិតផលថៃ តែទំនិញថៃ នៅតែមានការនាំចូលកម្ពុជា

ស្ត្រីខ្លាំង! អ្នកឧកញ៉ា អ៊ាន អេឡែន ពាណិជ្ជករស្ត្រីដ៏ឆ្នើម កំពុងវិនិយោគលើពហុវិស័យនៅកម្ពុជា

អុញនោះ! ចិន កោះហៅអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិនទៅព្រមាន ក្រោយលោកស្រីនាយករដ្ឋមន្រ្តីជប៉ុនថ្មី ពោលពាក្យប៉ុន្មានម៉ាត់នេះ

មកស្គាល់ប្រវត្តិ លោក ពេជ្រ មូន កូនខ្មែរជាយោធានៅអាមេរិក ហ៊ានដាក់ពាក្យប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ICC

ស្វែងរកព័ត៌មាន​ ឬវីដេអូ