ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

Share This

តាមរយៈសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក រៀម មុន្នីស៊ីឡុង កើតនៅខេត្តសៀមរាបក្នុងឆ្នាំ ១៩៨៧។ លោកបានចាប់ផ្ដើមរៀននៅសាលាបឋមសិក្សាភូមិអូរ ដោយចូលរៀនថ្នាក់ទី១ នៅអាយុ ១៤ ឆ្នាំ ហើយបានបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី ៤ ដោយសារបញ្ហាជីវភាពគ្រួសារខ្វះខាត។

លោកចូលចិត្តសិល្បៈតាំងពីអាយុ ១២ឆ្នាំ។ ដោយឪពុកម្ដាយឃើញលោកមានទេពកោសល្យលើគំនូរសិល្បៈដូច្នេះ ពួកគាត់ក៏បានបញ្ជូនលោកឱ្យទៅសិក្សាជំនាញនេះ ជាមួយបងប្អូនជីដូនមួយ។ បងប្អូនជីដូនមួយរបស់លោក គឺជាវិចិត្រករ ដែលគូរគំនូរនៅតាមវត្តអារាម ដូចនេះ លោកធ្វើការ និង រៀនសូត្រជាមួយគាត់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៨។

ជាអកុសល លោកបានពិការដៃឆ្វេងលើម្រាមដៃបីរបស់លោក ដោយសារតែម៉ាស៊ីនគាបទឹកអំពៅ នៅពេលដែលលោកទៅជួយលក់ទឹកអំពៅឪពុកម្ដាយ ។ បន្ទាប់មកលោកបានឈប់ធ្វើការជាមួយបងប្អូនជីដូនមួយនៅក្នុងវត្តមួយរយៈ។ នៅដើមឆ្នាំ ២០០៩ លោកនៅតែពេញចិត្តនឹងសិល្បៈ ដូច្នេះលោកបានសុំឪពុកម្ដាយទៅសិក្សានៅសាលាវិចិត្រសិល្បៈនៅភ្នំពេញ។ តែយ៉ាងណាមិញ ឪពុកម្តាយរបស់លោក មិនអាចមានលទ្ធភាពឱ្យលោកទៅរៀនបានឡើយ។

ថ្ងៃមួយលោកមានអារម្មណ៍អស់សង្ឃឹមក្នុងជីវិត។ ទន្ទឹមនឹងពេលនោះ មិត្តរបស់លោកបានអញ្ជើញលោកឱ្យទៅរៀនខាងផ្នែកទីផ្សារលក់ដូរ ដែលលក់ផលិតផលប្រើប្រាស់ អស់រយៈពេល ៦ ខែ ដើម្បីអាចសន្សំប្រាក់ខ្លះយកទៅសិក្សាសិល្បៈ។ លោកនៅតែខំប្រឹងរកថវិកាសម្រាប់ការសិក្សា។ ជាសំណាងល្អ មានអង្គការ KILT ដែលជាអង្គការមួយជួយដល់កុមារកំព្រា និង ជនពិការភាព បានទទួលយករូបលោកជាអ្នកស្ម័គ្រចិត្តម្នាក់ក្នុងការច្នៃប្រឌិតវត្ថុអនុស្សាវរីយ៍។ លោកអាចរៀនពីរបៀបធ្វើក្រដាស និង កែច្នៃក្រដាសចាស់ៗប្រើប្រាស់សាឡើងវិញ ។

ថ្ងៃមួយលោកបានឃើញគ្រួសាររបស់លោកបោសសំរាមនៅមុខផ្ទះ ហើយដុតចោល។ លោកបានពុលផ្សែងសំរាម ដែលគ្រានោះលោកគិតថា ការដុតសំរាមនៅលើដីឡើងជាតិអាស៊ីត និង ផ្សែងហុយធ្វើឱ្យមានការបំពុលបរិស្ថាន ។

ដោយយល់ឃើញថាសំណល់សំរាម គឺជាកង្វល់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស និង ពិភពលោក ដូច្នេះ លោកបានសម្រេចចិត្តកែច្នៃប្រឌិតសំរាមសម្រាប់ធ្វើជាគំនូរ សិល្បៈដំឡើង និង វេញជាវត្ថុប្រើប្រាស់សាឡើងវិញ ជាជាងការចោលនៅលើផែនដី ដែលអាចបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរដល់ប្រជាជននៅលើពិភពលោក។

ក្នុងឆ្នាំ ២០១៣ ដល់ ២០១៤ លោកបានបោះបង់ការងារច្នៃប្រឌិតសំរាម ដោយសារតែ ភាពក្រីក្រ និង មិនមានអ្នកគាំទ្រ។ លោកបានផ្លាស់ប្ដូរការងារទាំងអស់ទៅធ្វើកសិកម្មដាំបន្លែវិញ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃបន្លែនៅទីផ្សារនៅតែទាប ដែលធ្វើឱ្យលោកខាតបង់។ ក្រោយមកមិនដឹងគិតធ្វើអ្វីបន្ត លោកក៏សម្រេចចិត្តដើរលេង ៣ ខែ ដោយមិនធ្វើអ្វីទាំងអស់។ បន្ទាប់មកទៀត ឪពុករបស់លោកបានប្រាប់ថា កូនធ្វើអ្វីក៏ធ្វើទៅ ឱ្យតែបានជួយសង្គម និង ខ្លួនយើងផង។ រួចមក លោកបានសម្រេចចិត្តវិលមកកែច្នៃកាកសំណល់ផ្ទះបាយ សំរាម សំរាមសរីរាង្គ និង ផ្លាស្ទិកឡើងវិញធ្វើជាគំនូរសិល្បៈ និង វត្ថុផ្សេងៗទៀតរហូតមកដល់សព្វថ្ងៃ។

តាមរយៈការងារនេះ លោកបានចូលរួមតាំងពិព័រណ៍ផលិតផលខ្មែរ និង ពិព័រណ៍អង្គរសង្ក្រាន្តនៅឆ្នាំ ២០១៥ នៅឆ្នាំ ២០១៦។ លោកបានចូលរួមក្នុងមហោស្រពសិល្បៈជាតិនៅបណ្ណាល័យជាតិក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ ២០១៧ លោកបានចូលរួមនៅក្នុងពិព័រណ៍បរិស្ថាននៅខេត្តសៀមរាប ហើយទទួលបានវិញ្ញាបនបត្រអំណរគុណពី រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោកក៏បានចូលរួមក្នុងពិព័រណ៍ក្រុមអេកូឡៃកម្ពុជានៅឆ្នាំ ២០១៧ នៅសាលាអន្តរជាតិហ្សាម៉ាន់ និង នៅឆ្នាំ ២០១៤ ជាមួយក្រសួងបរិស្ថាននៅរាជធានីភ្នំពេញ ។ នៅឆ្នាំ ២០១៨ លោកបានបង្ហាញពីស្នាដៃរបស់ខ្លួន ជាការតាំងពិព័រណ៍នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និង បានចូលរួមជាសិល្បករក្នុងមហោស្រពចាប៉ីដងវែង និង ដាក់តាំងបង្ហាញចាប៉ីដងវែងធ្វើពីដបទឹកសុទ្ធ ថង់ផ្លាស្ទិក បំពង់បឺត ពោះវៀនឡាន នៅថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៨ នៅក្នុងវត្តរាជបូព៌ ខេត្តសៀមរាប៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

មិនលាក់បាំង! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ បង្ហាញចំណងស្នេហ៍យ៉ាងផ្អែមល្ហែមនឹងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ មុខមាត់សង្ហាណាស់

ព័ត៌មានបន្ថែម

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ខែថ្មីហេងៗ! មកដឹងរាសីឆ្នាំទាំង ១២ ប្រចាំខែ «វិច្ឆិកា» មានឆ្នាំខ្លះរាសីឡើងខ្ពស់ ឯឆ្នាំខ្លះរាសីចុះ គួរប្រយ័ត្នលើរឿងមួយចំនួន

ទឹកទន្លេចៅផ្រះយ៉ា ហក់ឡើងមិនឈប់ឈរ សហគមន៍ចំនួន ១១ នៅក្រុងបាងកក កំពុងប្រឈមនឹងហានិភ័យទឹកជំនន់

សំខាន់! ក្រសួងការពារជាតិ អំពាវនាវឱ្យបងប្អូនតាមដានប្រភពព័ត៌មានច្បាស់លាស់ទាំង ១២ នេះ ទើបអាចជឿទុកចិត្តបាន

ពុ-ទ្ធោ! នៅឥណ្ឌា ឡានឈប់ចាំស្តុប សុខៗក៏ផ្ទុះមួយទំហឹងយ៉ាងសន្ធោសន្ធៅ ឆក់យកជី-វិ-តមនុស្សមិនដឹងអី អស់ ១៣ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ