ទម្លាយប្រវត្តិកម្សត់ម្ចាស់ផលិតកម្ម Sastra Film មុនផលិតភាពយន្តខ្មែរហក់ដល់កម្រិតស្តង់ដារ ធ្លាប់ធ្វើរឿងមួយស្មានមិនដល់

Share This

មួយរយៈចុងក្រោយ ផលិតកម្មសាស្ត្រាហ្វៀម (Sastra Film) បានបញ្ចេញរឿងដុំជាបន្តបន្ទាប់ ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។ មួយចំណោមរឿងដុំចុងក្រោយ គឺរឿង «គាស់ផ្នូរ» ត្រូវបានមហាជនគាំទ្រ និង សរសើរយ៉ាងខ្លាំង ទាំងការថត ការសម្តែង ក៏ដូចជាបច្ចេកទេសផ្សេងៗសឹងថាគ្មានកន្លែងទាស់។ ខណៈផលិតកម្មផលិតខ្សែភាពយន្តកាន់តែរីកចម្រើនឡើង យើងសូមបកក្រោយបន្តិចអំពីប្រវត្តិរបស់ស្ថាបនិក និង ជានាយិកានៃផលិតកម្មនេះ នោះគឺ អ្នកនាង ប៊ុន ចាន់និមល​។

មុនចូលប្រឡូកក្នុងពិភពសិល្បៈភាពយន្ត អ្នកនាង ប៊ុន ចាន់និមល មានដើមកំណើតមកពីកម្ពុជាក្រោម ជាកូនស្រីច្បងក្នុងចំណោមបងប្អូនបង្កើត ៧ នាក់នៃគ្រួសារ ដែលមានជីវភាពលំបាក។ ក្នុងយុវភាព អ្នកនាងត្រូវសិក្សាផង ធ្វើការផង តាំងពីនៅសិក្សាថ្នាក់ទី១០ ដើម្បីស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ដោយឡែក​​ ពាក់ព័ន្ធនឹងសិល្បៈភាពយន្ត អ្នកនាងចូលចិត្តទស្សនាភាពយន្តទូរទស្សន៍តាំងពីនៅវ័យកុមារម្ល៉េះ។ កាលនោះដោយសារនៅផ្ទះពុំមានទូរទស្សន៍ អ្នកនាងត្រូវទៅអង្គុយមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង។

លុះចម្រើនវ័យកាន់តែធំដឹងក្តី អ្នកនាងក៏មានចំណង់ចំណូលចិត្តនិពន្ធសាច់រឿងដោយខ្លួនឯង ប៉ុន្តែពុំទាន់មានឱកាសបញ្ចេញសាច់រឿងទាំងនោះជាសាធារណៈឡើយ ​ព្រោះទីផ្សារភាពយន្តក្នុងស្រុកជំនាន់នោះនៅមានកម្រិតនៅឡើយ។ ទោះបីជាយ៉ាងនេះក្តី ក៏អ្នកនាងមិនបោះបង់ក្តីស្រមៃខាងភាពយន្តនេះដែរ។ អ្នកនាងធ្លាប់និពន្ធសាច់រឿងភាពយន្តឱ្យស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានមួយរឿងដែរ ប៉ុន្តែក្រោយមក អ្នកនាងបានចូលប្រឡូកខាងផ្នែកតែងនិពន្ធបទចម្រៀង ​និង ​ដឹកនាំវីដេអូបទចម្រៀងឱ្យផលិតកម្មក្នុងស្រុក មុននឹងសម្រេចចិត្តបង្កើតឱកាសបំពេញក្តីសុបិនខ្លួនឯងតាមរយៈការបង្កើតផលិតកម្ម Sastra Film ក្នុងគោលបំណងដើម្បីផលិតភាពយន្តខ្មែរ ប្រកបដោយគុណភាពទាំងការនិពន្ធ និង ការដឹកនាំ។

ជំហានដំបូងនៅក្នុងឆ្នាំ ២០១៥ អ្នកនាង ប៊ុន ចាន់និមល បានបង្កើតផលិតកម្មសាស្ត្រាហ្វៀម (Sastra Film) ដោយចេញផ្សាយរឿងខ្លីអប់រំដំបូងបំផុតក្រោមចំណងជើងថា «ប៉ាប៉ា»។ ដោយគ្មានលទ្ធភាពគ្រប់គ្រាន់ អ្នកនាងបានដាក់បញ្ចាំម៉ូតូយកដើមទុន ១០០០ ដុល្លារ ដើម្បីថតភាពយន្តខ្លីនេះ ខណៈដែលគ្រានោះអ្នកនាងទើបតែសម្រាលបុត្រដំបូងបានប៉ុន្មានខែ រីឯម្តាយបង្កើតក៏កំពុងរងគ្រោះដោយសារជំងឺមហារីក។

ក្រោយមកផលិតកម្មនេះបានវិវឌ្ឍសហការផលិតភាពយន្តភាគជាមួយស្ថានីយទូរទស្សន៍ក្នុងស្រុក ហើយនៅឆ្នាំ ២០១៩ ក៏បានវិនិយោគលើមាតិកាភាពយន្តខ្លីប្រភេទថ្មីទៀត គឺភាពយន្តជីវិត (Life Film), ប្រភេទភាពយន្តភាគខ្លី ខ្សែរឿងជីវិត (Life Series) ក្នុងឆ្នាំបន្ទាប់ និង ​ប្រភេទរឿងភាគបុរាណ (Boran Series) ផងដែរ។

មកដល់ដើមឆ្នាំ ២០២១  ផលិតកម្មនេះបានសម្រេចសមិទ្ធផលថ្មីសន្លាងមួយទៀតក្នុងឧស្សាហកម្មភាពយន្តសម័យទំនើប​គឺ Sastra Film App ដែលជាកម្មវិធីឌីជីថលអាចឱ្យទស្សនិកជនជាវទាញយកប្រើប្រាស់ដើម្បីទស្សនាភាពយន្ត ហើយក៏ទន្ទឹមគ្នានឹងការផលិតភាពយន្តដុំជាបន្តបន្ទាប់ប្រកបដោយកម្រិតស្តង់ដារខ្ពស់ ចាក់បញ្ចាំងនៅតាមរោងភាពយន្តផ្ទុះការគាំទ្រមកដល់សព្វថ្ងៃ៕

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ឃើញប្រើជីវិតសាមញ្ញៗបែបស្រែចម្ការ ហេង ប៊ុនលាភ នាំគ្រួសារដើរលេងក្រៅប្រទេសម្ដងយ៉ាងហាយសូរ

(វីដេអូ) អ៊ិន លក្ខិណា ញញឹមពព្រាយទៅទទួល CEO Miss Cosmo និង បវរកញ្ញា Miss Cosmo International មុនធ្វើសន្និសីទកាសែត

(វីដេអូ) ​ច្រៀងទាំងអួលដើម-ក! មុនសម្តែងបទ «West Side» វុទ្ធា ស្រែកហៅឈ្មោះ RuthKo ដូចមានលោកឈរលើឆាកជាមួយគ្នា

(វីដេអូ) ពូកែលេងទឹកមុខអស់ទាស់! វណ្ណដា និង Lauryn លេង Trend អ៊ីលក់សាំងវិចសាច់ក្តាមលើ TikTok មានអ្នកមើលរាប់លាន

(វីដេអូ) ទោះធ្លាប់មានរឿង! ដេត ស្រីនាឌ បង្ហាញខ្លួនវគ្គប្រកួត MLC 2025 ដំបូង ត្រូវអ្នកគាំទ្រមួយចំនួនថា ចំហាយម្ចាស់មកុដ

(វីដេអូ) អបអរសាទរ! លីនដា និង ណារ៉ូ ប្រកាសដំណឹងល្អ ជិតក្លាយជាម៉ាក់ប៉ាគេហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ