Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ព្រឺសម្បុរ! ផ្ទះឃាតកម្មកណ្តាលក្រុងសៃហ្គន ល្បីខ្មោចលងផ្តាំម៉ែផ្តាំឪ
និទានព្រឺព្រួច

ព្រឺសម្បុរ! ផ្ទះឃាតកម្មកណ្តាលក្រុងសៃហ្គន ល្បីខ្មោចលងផ្តាំម៉ែផ្តាំឪ

មករា ២៦, ២០២២

មានករណីដ៏គួរឱ្យព្រឺព្រួច និង រន្ធត់ក្រៃលែង ស្តែងចេញពីអំពើឃាតកម្មកើតឡើងនៅ Saigon ក្នុងឆ្នាំ ២០០០ នៅផ្ទះតូចមួយ ដែលមានទីតាំងនៅផ្លូវលេខ ៥០ ផ្លូវ Binh Giã ស្រុក Tân Bình ក្រុងសាយហ្គន ប្រទេសវៀតណាម។

ករណីឃាតកម្មនោះ កើតឡើងដោយសារបុរសម្នាក់បានយកជីវិតមនុស្ស ៥ នាក់ ក្នុងរយៈពេលមួយរាត្រី។ ហេតុការណ៍នោះកើតឡើងដោយសារបុរសរូបនោះបានសម្លាប់សមាជិកគ្រួសាររបស់ខ្លួនទាំងអស់ ដោយយកកាំបិតចាក់សម្លាប់ ប្អូនប្រុសរបស់ខ្លួនឯង និង ឪពុកម្តាយ ដែលកំពុងដេកលង់លក់ បូករួមទាំងកូនតូច ២ នាក់ ម្នាក់អាយុ ៦ ឆ្នាំ និង ម្នាក់មានអាយុ ១៣ ឆ្នាំ ឲ្យស្លាប់យ៉ាងវេទនាលើកម្រាលពូកពេញដោយថ្លុកឈាមដោយការអារក។

ព្រឹកបន្ទាប់ បុរសម្នាក់នោះបានជួលកម្មករសំណង់ជិតខាងឱ្យគាស់ឥដ្ឋក្នុងផ្ទះជីករណ្តៅ ដើម្បីលាក់សាកសពរបស់សមាជិកគ្រួសារខ្លួន។ ឃាតកម្មនេះធ្វើឡើងយ៉ាងស្ងប់ស្ងាត់បំផុត និង គ្មាននរណាដឹងឡើយរហូតដល់ថ្ងៃមួយក្លិនអាសោចបានភាយចេញពីក្នុងផ្ទះដល់អ្នកជិតខាង ជាពិសេសអ្នកដែលដើរកាត់មុខផ្ទះនោះ។ ករណីនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអ្នកជិតខាងចាប់ផ្តើមសម្គាល់ឃើញមានក្លិនស្អុយចម្លែកចេញពីក្នុងផ្ទះ និង កម្មករកត់សម្គាល់ឃើញចរិតចម្លែករបស់បុរសនោះ ដែលជួលខ្លួនឲ្យជីក ហើយក៏រាយការណ៍ទៅសមត្ថកិច្ច។

ពេលសួរចម្លើយ ឃាតកបាននិយាយថា ខ្លួនបានសម្លាប់ប្អូនប្រុសខ្លួនពេលឈ្លោះប្រកែកគ្នា ខណៈឪពុកម្តាយខ្លួនក្រោយឃើញកូនស្លាប់ ក៏បោកក្បាលខ្លួនឯងនឹងជញ្ជាំងស្លាប់ទៅ តែគ្មាននរណាម្នាក់ជឿការសារភាពនេះឡើយ។ រហូតមកដល់ពេលធ្វើកោសល្យវិច័្ចយរួចទើបដឹងថា ជនរងគ្រោះទាំង ៣ នាក់ ស្លាប់ដោយសាររបួសក្បាល ហើយជនល្មើសសារភាពថាពិតជាបានវាយពួកគេរហូតដល់ស្លាប់មែន។ សាកសពត្រូវបានឃាតកយកទៅដេកស្លាប់ជុំគ្នា ចាក់ស៊ីម៉ងត៍ពីលើ និង ក្រាលដោយការ៉ូការឺឡា។ ចុងក្រោយ បុរសនេះត្រូវបានកាត់ទោសប្រហារជីវិត។

រឿងរ៉ាវដ៏រន្ធត់ពិតនៅមិនទាន់បានបញ្ចប់ឡើយ ប៉ុន្មានឆ្នាំក្រោយមកសាច់ញាតិនៃគ្រួសារដ៏អកុសលមួយ មិនបានដឹងរឿងបានចាប់ផ្តើមជួលកន្លែងនោះ លទ្ធផលគ្មាននរណាម្នាក់អាចស្នាក់នៅទីនោះបានលើសពីពីរសប្តាហ៍ឡើយ។ អ្នកស្នាក់នៅផ្ទះបានរាយការណ៍ថាមានសុបិនអាក្រក់ មានមនុស្សមិនស្គាល់មុខមកជិះពីលើពេលដេក និង ឃើញរូបរាងចម្លែកដើរចេញចូលៗ ពេលយប់ជ្រៅក្នុងផ្ទះនោះ។

ទោះជាយ៉ាងនេះក្តី អ្នកដែលសង្ស័យកាន់តែច្រើនឡើង ជាពិសេសអ្នកជួលផ្ទះនោះ ហើយនាំគ្នារើចេញពីផ្ទះនោះ ដោយអះអាងព្រមគ្នាថា ពួកគេត្រូវបានខ្មោចលង ទម្រាំដឹងថាពួកគេរស់នៅកន្លែងកើតហេតុនៃឃាតកម្មដ៏រន្ធត់។ វាមានរយៈពេលពីរទសវត្សរ៍ហើយចាប់តាំងពីពេលនោះមក ហើយកេរ្តិ៍ឈ្មោះល្បីនៃការលងបានល្បីកាន់តែសុសសាយ ពាក្យរសើបអំពីហេតុការណ៍ចម្លែក ជាពិសេសអ្នករស់នៅជុំវិញ ជាពិសេសអ្នកភូមិចាស់ៗដែលរស់នៅក្នុងតំបន់នោះ ទោះជាមានអ្នកជិតខាងផ្ទះនោះខ្លះបានចែកស្ថានខ្លះ តែអ្នកនៅតំបន់នោះនៅតែចងចាំរឿងសោកនាដកម្មនេះគ្មានថ្ងៃបំភ្លេច៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់