ទម្លាយវត្តទាំង ៧ ទីតាំង ដែលល្បីថាគួរឱ្យខ្លាចបំផុត ក្នុងប្រទេសថៃ
ប្រទេសថៃ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរអន្តរជាតិ ព្រោះប្រទេសនេះមានមានភាពទាក់ទាញ មិនថាវិស័យកម្សាន្ត តំបន់ទេសចរណ៍ និង ជំនឿសាសនា។ ខណៈពេលដែលភ្ញៀវទេសចរជាច្រើនទៅកាន់ប្រទេសថៃ និង បានទៅទស្សនាទីកន្លែងវប្បធម៌ល្បីៗមួយចំនួនរបស់ប្រទេសនេះ ក៏មានវត្តមានទីវត្តអារាមមួយចំនួនស្ថិតក្នុងបញ្ជីមានការចាប់អារម្មណ៍ពីភ្ញៀវអន្តរជាតិដែរ។ ប្រិយមិត្តអ្នកអានប្រហែលជាឆ្ងល់ហើយថា ហេតុអីគ្រាន់តែវត្តអារាមសោះ ក៏ប្រទេសនេះអាចទាក់ទាញភ្ញៀវទេសចរលើពិភពលោកឱ្យមកទស្សនាបាន? ថ្ងៃនេះយើងសូមពាំនាំនូវវត្តអារាមទាំង ៧ ដែលល្បីទាក់ទាញភ្ញៀវទេសចរបំផុតនៅប្រទេសថៃ មកជូនប្រិយមិត្តអ្នកអានដូចតទៅ ៖
១. វត្តឧទ្យានវាំងសែនសុខ នៅខេត្ត Chonburi
វត្តនេះគឺនៅតាមផ្លូវទៅកាន់ទីក្រុងប៉ាតាយ៉ា ចេញពីទីក្រុងបាងកក នៅជិតរមណីយដ្ឋានឆ្នេរ Bang Saen សួនវត្ត Wang Saen Suk នេះផ្តល់នូវពន្លឺបន្ថែមទៀតដល់ជីវិត។ រូបសំណាកច្រើនហូរហែ ត្រូវបានគេសាងសង់តាមពាសពេញសួនច្បារ ហើយដែលសំខាន់នោះគឺសុទ្ធតែ រូបមនុស្សនៅស្ថាននរក ដែលទេសភាពប្រាកដជាធ្វើឱ្យអ្នកស្រក់ទឹកភ្នែក។
២. វត្តមឿង ខេត្ត Ang Thong
វត្តមឿង ជាវត្តដែលមានឈ្មោះល្បីថាជាវត្តដែលមានពុទ្ធបដិមា ដែលជាពុទ្ធអង្គធំជាងគេបង្អស់នៅក្នុងប្រទេសថៃ។ ស្ថិតហ៊ុមព័ទ្ធដោយវាលស្រែខៀវស្រងាត់ មានទីតាំងនៅជនបទ នៃខេត្ត Ang Thong ភាគកណ្តាលនៃប្រទេសថៃ វាប្រហែលជាកន្លែងត្រូវបានបំផុសគំនិតអ្នកនិពន្ធ ជាពិសេសផលិតករលើការផលិតខ្សែភាពយន្តភ័យរន្ធត់ ដោយសារទេសភាពរូបចម្លាក់ខ្មោចធំពីរ ប្រុសមួយ និង ស្រីមួយ ពេញដោយភ្នែកប៉ោង អណ្តាតដ៏ធំវែងអន្លាយធំៗ ឈរយ៉ាងស្កឹមស្កៃអើតចេញពីព្រៃគួរឱ្យខ្លាចក្រៃលែង។ ទេសភាពស្ថាននរកពិពណ៌នាដោយ មនុស្សអាក្រាតកាយកំពុងឡើងដើមរកាដែក ព្យាយាមគេចពីសត្វនរក ជាពិសេសទារុណកម្មស្ថាននរក កាត់មនុស្សដោយកាំបិតធំៗ ជាដើម។
៣. វត្តកៃ ខេត្ត Ayutthaya
ជារាជធានីដ៏អស្ចារ្យនៃរាជាណាចក្រថៃ ដែលគ្រប់គ្នារមែងប៉ងទៅលេង មនុស្សភាគច្រើននឹកដល់អយុធ្យាមុនគេ។ ដើម្បីស្វែងយល់ និង ទស្សនកិច្ច ពីអតីតកាលដ៏រុងរឿងរបស់សម័យបុរាណ។ វត្តកៃ នៃ ខេត្តអយុធ្យា ជាជម្រកដ៏ធំរបស់ហ្វូងសត្វស្វា ក៏ដូចជារូបចម្លាក់ពិភពស្ថាននរកមួយចំនួន។ ទៅដល់ទីនោះអ្នកនឹងឃើញរូបសំណាកមនុស្សហែកអណ្តាត មនុស្សលុតជង្គង់អង្វរកសុំការលើកលែងទោស សាកសពត្រូវលំពែងចាក់ដោតធ្លាយទៅម្ខាង មនុស្សដុតក្នុង អណ្តាតភ្លើង វាលដ៏ធំនៃគ្រោងឆ្អឹង និង ទារុណកម្មដ៏ច្រើនទៀត។
៤. វត្តផើតឧត្តម ខេត្ត Pathum Thani
មានទីតាំងនៅខេត្ត Pathum Thani ដែលអ្នកអាចទៅទស្សនាបានយ៉ាងងាយស្រួលក្នុងការធ្វើដំណើរត្រឹមមួយថ្ងៃពីទីក្រុងបាងកក។ រូបសំណាកចម្រុះពណ៌ពេញទីបរិវេណវត្ត ដោយទីនោះមានសំណង់ស្ថាបត្យកកម្មសាសនាដ៏ភ្លឺចែងចាំង និង លម្អនៅចំកណ្តាលនៃវត្តនេះ។ ទីវត្តទាំងមូលកាន់តែចម្លែក ពេលអ្នកចូលទៅជិតព្រះវិហារ ដែលមានពោរពេញដោយរូបចម្លាក់មនុស្សជាច្រើនរយនាក់ សុទ្ធតែមានក្បាលជាសត្វពាហនៈ។
៥. វត្តផៃរ៉ុងវ៉ា ខេត្ត Suphanburi
វត្តផៃរ៉ុងវ៉ា ស្ថិតនៅក្នុងខេត្ត Suphanburi ដែលមានបរិយាកាស ស្ងប់ស្ងាត់ និង ពោពេញដោយធម្មជាតិស្រស់បំព្រង។ មានរូបសំណាកពុទ្ធបដិមាជាច្រើនរូប ក៏ដូចជារូបចម្លាក់មនុស្ស និង សត្វដ៏ស្រស់ស្អាត ពេញបរិវេណវត្តផងដែរ។ បើនិយាយពីភាពស្រស់ស្អាតពាក់កណ្តាលទៀត គឺជាទេសភាពដ៏គួរឱ្យស្រៀវសាច់ បង្ហាញពីទិដ្ឋភាពអមនុស្ស ខ្មោច បិសាច និង សាកសពដែលបាក់បែក ដាច់ជាកំណាត់ៗ ពិបាកភ្នែកមើលក្រៃលែង។
៦. វត្តឋាវេត ខេត្ត Sukhothai
វត្តឋាវេត បានកែប្រែមុខមាត់ថ្មីប្លែក ពីប្រាសាទបុរាណដ៏ល្បីល្បាញ របស់សុខោទ័យ មកជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដ៏ល្បីរបស់ប្រទេស។ សំណង់ស្ថាបត្យកម្មនៃស្ថាននរកដ៏ចំណាស់មួយ ទស្សនវិស័យចង់បង្រៀនមនុស្សពីរបៀបរស់នៅធ្វើជាមនុស្សល្អ ដែលត្រូវបានបង្កើតឡើងដោយភិក្ខុដ៏ប៉ិនប្រសប់មួយអង្គ ដោយយកវត្ថុកែច្នៃ និង រូបចម្លាក់ចាស់ៗជាច្រើនចម្រុះពណ៌ជាច្រើននៅពាសពេញទីធ្លា។ សាងជាទិដ្ឋភាពនរក ដើម្បីព្យាយាម និង ចង្អុលមនុស្សឱ្យដើរតាមផ្លូវត្រូវ ជាមួយឆ្នាំចុងក្រោយការលាបពណ៌ និង ឈាម ដែលបន្ថែមបរិយាកាសនៃវត្តដ៏គួរឱ្យព្រឺព្រួចក្រៃលែង។
៧. វត្តរ៉ុងឃុន Chiang Rai
ទិដ្ឋភាពអាចនិយាយបានថា ខុសប្លែកពីស្ថាននរកវត្តដទៃទៀតរបស់ប្រទេសនេះទេ វត្តរ៉ុងឃុនបង្ហាញពីចំណុចខ្លាំងពីរចំណុច។ ក្រឡេកមើលដំបូង អ្នកអាចនឹង ចាប់អារម្មណ៍ចំពោះតែអគារពណ៌សក្បុស និង តុបតែងយ៉ាងអស្ចារ្យខុសពីវត្តទូទៅ ។ យ៉ាងណាមិញ បើអ្នកចូលកៀកអគារដ៏អស្ចារ្យ អ្នកត្រូវឡើងឆ្លងកាត់ស្ពានដែកមួយដែលលាតសន្ធឹងឆ្លងលើសមុទ្រ ដែលពេញដោយអវយវៈមនុស្សដែលលាតសន្ធឹងដាច់កន្ទុយភ្នែក៕