ព្រឺក្បាលខ្ញាកៗ! បុរសម្នាក់ហ៊ានរស់នៅជាមួយខ្មោចពិតៗ
មានបុរសម្នាក់កំពុងរស់នៅក្នុងទីក្រុងញូវយ៉កក្នុងផ្ទះល្វែងធម្មតាមួយកន្លែងជាមួយសត្វឆ្មាពីរក្បាលរបស់គាត់រហូតដល់សព្វថ្ងៃនេះ ។ សង្គមអ៊ីនធឺរណេតបានផ្ទុះឡើងដោយសារតែអាថ៌កំបាំងរបស់បុរសម្នាក់នេះដែលលោកមានឈ្មោះថា អាដាម អេលីស (Adam Ellis) ។
អាដាម បានអះអាងថាមានសំឡេងចម្លែកខ្លះដែលគាត់បានឮនៅក្នុងផ្ទះល្វែងរបស់គាត់ ។ មានសំឡេងនៃសំរឹបជើងមួយចំនួននៅក្នុងបន្ទប់ទទេដែលគ្មានមនុស្សនៅ និង មានវត្ថុគួរឱ្យព្រឺក្បាលផ្សេងទៀត ។ ដំបូងគាត់គិតថាអ្នកទាំងនោះជាអ្នកជិតខាង ប៉ុន្តែពួកគេបានរើ ចេញបាត់ទៅហើយ ហើយសំឡេងទាំងនោះនៅតែឮចេញមកក្រៅ ។
អាដាម បានព្យាយាមដើម្បីរក្សាភាពស្ងប់ស្ងាត់ ។ គាត់ឮអ្វីមួយបានធ្លាក់លើកម្រាលឥដ្ឋក្នុងបន្ទប់ផ្សេងទៀតដែលគ្មានអ្វីនៅទីនោះទេ ប៉ុន្តែក្រោយមកឆ្មារបស់គាត់បានចាប់ផ្តើមធ្វើសកម្មភាពចម្លែក ។ អាដាម បានបង្ហោះរូបថតដែលចាត់ទុកថាមិត្តភ័ក្ត្ររបស់គាត់ដែលពួកគេកំពុងសំឡឹងមើលទ្វារដូចជាអ្វីមួយនៅពីក្រោយវា ។ ពួកគេបានបន្តធ្វើសកម្មភាពបែបនេះជារៀងរាល់យប់នៅពាក់កណ្ដាលអាធ្យាតដែលពេលខ្លះនៅមាត់ទ្វារ ។
ដោយសារតែមានរឿងដូច្នេះ អាដាម បានចែករំលែករឿងរ៉ាវរបស់គាត់នៅលើ Twitter ។ គាត់ត្រូវបានគេណែនាំឱ្យកត់ត្រាការគេងរបស់គាត់ដើម្បីពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅក្នុងផ្ទះខណៈពេលដែលគាត់កំពុងគេង ។ ក្រោយមកគាត់បានបង្ហោះកំណត់ត្រាមួយដែលមានសំឡេងគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលស្រដៀងនឹងសំរឹបជើងមនុស្ស សំឡេងបែកបាក់ និង សំឡេងថ្ងូរជាដើម ។
គាត់បានសារភាពថាគាត់សុបិនអាក្រក់អំពីកូនក្មេងដែលត្រូវបានគេហៅថា “Dear David” ។ ដូច្នេះគាត់ដឹងប្រាកដថាវាជាមនុស្សតូចម្នាក់ដែលវង្វេងវង្វាន់ធ្វើសកម្មភាពចង់សម្លាប់គាត់ ។ អាដាម បានចាប់ផ្តើមចងក្រងឯកសាររបស់គាត់ដែលគួរឱ្យចាប់អារម្មណ៍បំផុតហើយបានយករូបថតខាងក្រៅនៃទ្វារមុខផ្ទះរបស់គាត់ដើម្បីមើលថា តើឆ្មារបស់គាត់ត្រូវបានរំខានយ៉ាងដូចម្តេច ។
អូ! មានស្រមោលព្រាលៗនៅទីនោះ! គាត់បានបន្តថតរូបនៅផ្ទះរបស់គាត់ហើយគាត់ចាប់បានខ្មោចក្មេងប្រុសតូចម្នាក់ដែលមានធ្មេញធំមួយនៅក្នុងលលាដ៍ក្បាលរបស់គេ ។ អ្វីដែលត្រូវធ្វើ? តើអ្នកហ៊ានស្នាក់នៅផ្ទះល្វែងជាមួយខ្មោចពិតដែលកំពុងបំផ្លាញជីវិតរបស់អ្នកបន្តិចម្តង ឬទេ? ជាការពិត អាដាម បានផ្លាស់ប្តូរទៅផ្ទះល្វែងទំនេរជាន់លើហើយបានចាប់ផ្តើមជីវិតថ្មី ។ មានអី! ខ្មោចនេះបានផ្លាស់ប្តូរទៅជា មួយគាត់ដែរ ។ មានសំឡេង និង ស្រមោលគួរឱ្យភ័យខ្លាច ព្រមទាំងមានខ្មោចក្មេងម្នាក់លោតលើគ្រែរបស់គាត់ថែមទៀតផង ។
អាដាម បានព្យាយាមគ្រប់វិធីទាំងអស់ដើម្បីបំបាត់ខ្មោចឱ្យចេញឆ្ងាយពីគាត់ ព្រោះខ្មោចក្មេងប្រុស Dear David តែងតែមកបន្លាចជារៀងរាល់យប់ ។ លោកបានសម្រេចចិត្តទិញកាមេរ៉ា Polaroid ព្រោះវាគឺជាវត្ថុមួយដែលល្អបំផុតដែលអាចចាប់យកខ្មោចបាន ។ ជាការពិតណាស់កាមេរ៉ាថតបានពួកគេវាគួរឱ្យខ្លាចណាស់! ។
ទោះជាយ៉ាងណាក៏ដោយឥឡូវនេះ អាដាម បានបន្តរស់នៅជាមួយមិត្តរបស់គាត់ដែលមានអារម្មណ៍រញ៉េរញ៉ៃនៅក្នុងផ្ទះល្វែងដែលមានខ្មោចនោះ ដោយមិនមានបំណងចាកចេញនោះទេ ។ ថ្មីៗនេះគាត់បានធ្វើការស៊ើបអង្កេតមួយនៅលើឥដ្ឋនៅខាងលើផ្ទះរបស់គាត់ដែលគាត់បានរកឃើញវត្ថុខ្លះដែលជាកម្មសិទ្ធិរបស់ក្មេងប្រុសតូចម្នាក់ ។ គោលបំណងរបស់គាត់គឺស្វែងរកការពិតអំពី Dear David និង របៀបដែលគេបានស្លាប់ ៕
ដោយ៖ យ៉ានុ
ប្រភព៖ topbanger