Connect with us

ទូទៅ

សាធុ សាធុ ! ធ្វើកំណាយនៅខ្លោងទ្វារប្រាសាទតានៃ ស្រាប់តែប្រទះឃើញ ព្រះកេសបដិមាព្រះពោធិសត្វ

on

Advertisement

ព្រះកេស​បដិមា​ព្រះពោធិសត្វ​លោ​កេសូ​រ​ ​ឬ​ ​លោកេស្វរៈ​ចំនួន​មួយ​ ​ធ្វើ​ពី​ថ្មភក់​ ​ត្រូវ​បាន​ប្រទះឃើញ​ខណៈ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​នៅក្នុង​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ជ្រុង​និរតី​ ​ដើម្បី​រក​ថ្ម​ដំបូល​ដែល​ធ្លាក់ចុះ​កប់​ក្នុង​គំនរ​ថ្ម​និង​ដីដំបូក​យក​មក​ជួសជុល​ប្រាសាទ​ ​កាលពី​ព្រឹក​ថ្ងៃទី ០៨​ ​ខែតុលា​ ​ឆ្នាំ ២០១៩​ ​កន្លងមក​នេះ​ ។​

​តាម​ការ​បញ្ជាក់​របស់​លោក​ ​ស៊ា​ ​សុភា​រុន​ ​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​តា​នៃ​ ​និង​ជា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ឱ្យ​ដឹង​ថា​ ​ចម្លាក់​ព្រះកេស​លោកេស្វរៈ​ ​ដែល​ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ប្រទះឃើញ​ ​គឺ​មានត្រឹមតែ​ព្រះកេស​ប៉ុណ្ណោះ​ ​មាន​រូប​ព្រះពុទ្ធ​នៅ​លើ​ផ្នួងសក់​ ​មាន​ត្រចៀក​ខាងស្តាំ​ ​តែ​គ្មាន​ខាងឆ្វេង​ ​ច្រមុះ​ឆែប​ ​ព្រះ​ភ័ក្ត្រ​ម្ខាង​ខ្សុះ​របក​សាច់​ថ្ម​ ។​ ​សភាព​ខូចខាត​ទាំងនេះ​ ​ជាបឋម​មិនដឹង​ថាម​ក​ពី​មូលហេតុ​អ្វី​ប្រាកដ​ទេ​ ​តែ​អាច​ជា​ការ​ប៉ះទង្គិច​អ្វីមួយ​ធ្វើ​ឱ្យ​បែក​ ​ឬ​គុណភាព​ថ្ម​នៅ​លើ​ថ្ពាល់​ម្ខាង​មិនសូវ​ល្អ​ ​ទើប​ធ្វើ​ឱ្យ​ស្រទាប់​ថ្ម​របក​ចេញពី​ថ្ពាល់ ​។​ ​ម្យ៉ាងវិញទៀត​ ​ចម្លាក់​មួយ​នេះ​ ​ក៏​ប្រហែល​មិន​ស្ថិតនៅ​ទីតាំង​នេះ​ដែរ​កាលដើមឡើយ​ ​ព្រោះ​មិន​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​មាន​ដងខ្លួន​នៅកន្លែង​នេះ​ដូចគ្នា​ ។



​លោក​ ​ឈូក​ ​សុ​ម៉ា​ឡា​ ​មន្ត្រី​ទទួលបន្ទុក​ចុះបញ្ជី​សារពើ​ភណ្ឌ​បុរាណវត្ថុ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ចុះ​ពិនិត្យ​ ​និង​ធ្វើការ​វាស់​ទំហំ​ព្រះកេស​បដិមា​ព្រះពោធិសត្វ​លោ​កេសូ​រ​ ​បានឱ្យ​ដឹង​ថា​ ​ព្រះកេស​នេះ​ធ្វើ​ពី​ថ្មភក់​ ​មាន​កម្ពស់៥៤ស.ម​ ​ទទឹង២៧ស.ម​ ​និង​កម្រាស់៣៦ស.ម​។​ ​ព្រះកេស​ព្រះពោធិសត្វ​លោ​កេសូ​រ​ ​ឬ​ ​លោកេស្វរៈ​ ​បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមការងារ​យក​មក​រក្សាទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​បណ្តោះអាសន្ន​ ​ដើម្បី​ធ្វើការ​ចុះបញ្ជី​និង​ថតរូប​ទុកជាឯកសារ​ ​ព្រមទាំង​រៀបចំ​បែបបទ​ស្នើរ​យក​ទៅ​រក្សាទុក​នៅ​ ​អភិរក្ស​ដ្ឋាន​អង្គរ​ ។​

​ចំពោះ​ព្រះកេស​លោ​កេសូ​រ​ខាងលើ​នេះ​ ​លោក​ ​សុ​ម៉ា​ឡា​ ​ក៏​បញ្ជាក់​ដែរ​ថា​ ​ស្ថិត​ក្នុង​រចនាបថ​បាយ័ន​ ​ប្រហែល​ពី​ចុង​ស.វ.ទី១២​ ​និង​ដើម​ស.វ.ទី១៣ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័នទី៧​។​ ​លោ​កេសូ​ ​ឬ​ ​លោកេស្វរៈ​ ​គឺជា​ព្រះពោធិសត្វ​ក្នុង​ពុទ្ធសាសនា​មហាយាន​ ​ដែល​មានក​រុ​ណា​ធម៌​កំពូល​ក្នុង​ការ​ជួយសង្គ្រោះ​មនុស្សលោក​ ​។​ ​ក្នុង​សិល្បៈ​ខ្មែរ​ ​យើង​តែង​ ​ឃើញ​ចម្លាក់​ប្រភេទ​នេះ​មាន​ព្រះ​ហស្ថ២​,​ ​៤​ ​ឬ៨​ ​ដោយ​ ​មាន​កាន់​កេតនភណ្ឌ​ ​ដូចជា​ខ្សែ​ផ្គាំ​ ​គម្ពីរ​ ​ផ្កាឈូក​ ​និង​ថូ​ ​ព្រមទាំង​ឆ្លាក់រូប​ព្រះពោធិសត្វ​ ​អមិតាភៈ​ ​អង្គុយ​ភាវនា​នៅ​លើ​ផ្នួងសក់​ ​ដូចគ្នានឹង​បដិមា​ប្រាជ្ញា​បា​រមិ​តា​ដែរ​ ៕​

អត្ថបទដោយ​៖ Chanreth

អត្ថបទពេញនិយម

ឡូយកប់! កន្លែងកម្សាន្តថ្មីបំផុតនៅកំពង់ស្ពឺ អាចជិះឡានប្រណាំង Go-Kart ​ថ្លៃសំបុត្រធូរល្មមទៅលេង
នេះជាសម្រស់ Angelina Jolie កាលវ័យ ១៦ ឆ្នាំ ឆក់យកបេះដូងគេឯងសឹងគ្រប់គ្នា
អ្នកខ្លះញុំាច្រើនមិនធាត់ អ្នកខ្លះផឹកតែទឹកក៏ធាត់ តាមពិតមកពីបែបនេះសោះ
ត្រឹមប៉ុន្មានខែ ជីវិតតារាស្រី Taew ជួបរឿងអួអាប់វាយប្រហារផ្លូវចិត្តធ្ងន់ៗ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន17 hours ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន2 days ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន2 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន2 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន3 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន3 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...

អត្ថបទក្រុមហ៊ុន3 weeks ago

​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​ ។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ...

អត្ថបទក្រុមហ៊ុន3 weeks ago

គាស់​ឈ្នះ​! គាស់​ឈ្នះ​! ឈ្នះ​ច្រើន​ហ្ម៎ង ពី​ស្រា​បៀរ អង្គរ​!

រាប់​ត្រួសៗ គិត​ត្រឹម​ខែមិថុនា ឆ្នាំ 2020 អ្នកឈ្នះ​រង្វាន់​ពី​កម្មវិធី ជល់​ម៉ោ ឈ្នះ​ម៉ោ របស់​ស្រា​បៀរ អង្គរ បាន​កើន​ឡើងជា​បន្តបន្ទាប់​ ។ ក្នុងនោះ​មាន​អ្នកឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max មាន​ចំនួន 40 នាក់ អ្នកឈ្នះ​ទឹកប្រាក់...