តោះៗអ្នកបាត់ដំបង! X Factor Cambodia មកដល់ហើយ! ត្រៀមខ្លួនត្រៀមពាក្យប្រលងហើយឬនៅ?(វីដេអូ)
កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia នៅតែបន្តប្រត្តិបត្តិការណ៍ស្វែងរក អ្នកមានសំឡេងល្អឯកយ៉ាងសកម្មជាច្រើនខេត្ត ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
បងប្អូនបេក្ខជនទាំងអស់ដែលរស់នៅខេត្តបាត់ដំបង និង ខេត្តក្បែរៗនោះ ត្រៀមខ្លួនហើយ ឬ នៅ? ពេលនេះក្រុមការងារ X Factor Cambodia បានចុះទៅដល់ទីរួមខេត្តបាត់ដំបងហើយដើម្បី ធ្វើការប្រលងជម្រុះវគ្គដំបូងនៅថ្ងៃស្អែកគឺថ្ងៃទី28 ខែមេសា ឆ្នាំ2019 នៅសណ្ឋាគារ LBN ASIAN ចាប់ពីម៉ោង 8 ព្រឹកតទៅ ហើយបងប្អូនក៏អាចទិញពាក្យនៅកន្លែងប្រលងបានផងដែរ ។
រឹតតែពិសេស នោះគឺសម្រាប់រាត្រីថ្ងៃទី27 ខែមេសា ឆ្នាំ2019 គឺថ្ងៃនេះផ្ទាល់តែម្តងនឹងមានការប្រគុំតន្រ្តី X TOUR Concert នៅស្ដាតវាលបែកចាន ទីរួមខេត្តបាត់ដំបង ចាប់ពីម៉ោង 6:00 ល្ងាចតទៅ ដើម្បីចែករំលែកបទពិសោធន៍ និង ភាពសប្បាយរីករាយដល់បេក្ខជន ដែលត្រៀមប្រលងនៅថ្ងៃស្អែកផងដែរ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាពិសេសគឺវត្តមានគណកម្មការរបស់កម្មវិធី X Factor Cambodia ទាំង៤ ផងដែរ។
កុំភ្លេចណា! ត្រៀមខ្លួន ត្រៀមសមត្ថភាព ហើយមកចាប់យកក្ដីសុបិនមួយនេះឱ្យបាន!!
សូមទស្សនា វីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
អត្ថបទក្រុមហ៊ុន