Connect with us

ចរាចរណ៍ថ្ងៃនេះ

ព្រឹកនេះ ឯកឧត្ដម ស៊ុន ចាន់ថុល យកដែកទៅឆ្កឹះផ្លូវជាតិលេខ ៧ ស្រាប់តែជួបរឿងចង់ខ្យល់ចាប់

on

Advertisement

នៅ​ព្រឹក​ថ្ងៃទី​ ​២៤​ ​កក្កដា​ ​២០១៩​ ​នេះ​ឯកឧត្ដម​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ ​ក្រសួងសាធារណការ​ ​និង​ ​ដឹកជញ្ជូន​ ​បាន​ដឹកនាំ​មន្ត្រី​ក្រសួង​ជិះកង់​ចុះ​ត្រួតពិនិត្យ​គុណភាព​ផ្លូវជាតិ​ ​លេខ​ ៧ ​ចាប់ពី​គីឡូម៉ែត្រ​ ​១៧៦​-​១៦៦​ ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​ជា​លទ្ធផល​ឯកឧត្ដម​ ​បាន​មាន​ប្រសា​សន៍​ធ្ងន់​ៗ​ ​ចំៗ​ ​ថា​ពិតជា​មិន​អាច​ទទួលយក​បានទេ​ ​ចំពោះ​បច្ចេកទេស​ ​និង​ ​គុណភាព​ផ្លូវ​ ​គឺ​មិន​​អាច​ទទួលយក​បាន​តែម្ដង​ ​។​

​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​បាន​យក​ ​ឈើ​ឆ្កឹះ​ផ្លូវជាតិ​នេះ​ ​គឺ​មាន​លក្ខណៈ​ពុក​ផុយ​ ​ដូច​ឈើ​ពុក​ ​និង​ ​មាន​ទឹក​ជ្រាបចូល​ ​ធ្វើ​ឱ្យ​ផ្លូវ​ប្រេះ​បែក​ក្រហែង​ប្រៀប​ដូច​ស្រ​ការ​នាគ​ ​។​ ​រដ្ឋមន្ត្រី​គំរូ​រូប​នេះ​ ​បាន​រក​ឃើញថា​ ​ការ​ចាក់កៅស៊ូ​ ​AC​ ​ធ្វើ​មិនបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ ​ការ​លាយ​កៅស៊ូ​មិន​ត្រឹមត្រូវ​ ​មិន​ត្រូវ​ទៅតាម​កម្រិត​កំ​ដៅ​ ​មាន​ទឹក​ជ្រាបចូល​ ​។​ ​

​«​ខ្ញុំ​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ទទួលការ​សាងសង់​ ​ដើរ​ពិនិត្យមើល​ផ្លូវ​ដែល​សាងសង់​ហើយ​ឡើងវិញ​ ​បើ​មើលឃើញ​ហើយ​ ​ត្រូវ​អ៊ុត​ឡើងវិញ​ ​ត្រូវ​ធ្វើឡើងវិញ​ ​ព្រោះ​ខ្ញុំ​មិន​អាច​ទទួលយក​បានទេ​ ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឈ្មោះ​ប្រទេសជាតិ​ ​ខូចឈ្មោះ​ក្រសួង​។​»​ ​នេះ​ជា​ការ​លើកឡើង​ធ្ងន់​របស់​រដ្ឋមន្ត្រី​ ​ក្រសួងសាធារណការ​នៅ​ព្រឹកមិញ​នេះ​ ​។​ ​

​ផ្លូវ​ទើបតែ​សាងសង់​ ​មិនទាន់​បានឃើញ​អី​ផង​ ​ប៉ះ​គ្រប់កន្លែង​ ​។​ ​ដូច្នេះ​មានន័យថា​ ​ប្រជាជន​លើកឡើង​មិន​ខុស​ ​ព្រោះ​ផ្លូវ​ធ្វើ​ជាប់​រហូត​ ​។​ ​ផ្លូវ​ ​AC​ ​បើ​ធ្វើ​ត្រឹមត្រូវ​តាម​បច្ចេកទេស​ ​៥​ ​ឆ្នាំ​ ​មិនទាន់​មាន​បញ្ហា​អ្វី​ទេ​ ​។​ ​ឯកឧត្ដម​ ​ស៊ុន​ ​ចាន់​ថុល​ ​បន្ត​ថា​ ​ក្រុមហ៊ុន​សាងសង់​ថា​នឹង​ជួសជុល​ឡើងវិញ​ក្នុងរយៈពេល​ ​៣​ ​ឆ្នាំ​ ​ប៉ុន្តែ​លោក​មិន​ចង់បាន​បែបនេះ​ ​ព្រោះ​ធ្វើ​ហើយ​ខូច​ៗ​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​ ​បង្ក​ការ​កកស្ទះ​ ​យឺតយ៉ាវ​ខាតពេល​វេលា​របស់​ប្រជាជន​ ​។​ ​ចាប់ពី​ពេលនេះ​ឯកឧត្ដម​ ​នឹង​ឱ្យ​មន្ត្រី​តាមដាន​ការសាងសង់​តាំងពី​ដើម​ដល់​ចប់​ ​ព្រោះ​អត់​ចង់​ឃើញ​ធ្វើ​ហើយ​ជួសជុល​ឡើងវិញ​ ​លោក​មិន​ចង់​ឃើញ​រូបភាព​បែបនេះ​ត​ទៀត​ទេ​ ​៕​ ​

អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទដោយ​៖ Chanreth

ចរាចរណ៍ថ្ងៃនេះ

អត្ថបទពេញនិយម

ចំណេញណាស់ ! តារាស្រី ៤ ដួងនេះ សំណាងបានសង្សារស្អាតហើយ ពូកែរឿងនេះទៀត
កៀក​ដល់​ថ្ងៃ​សម្រាល​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅ​ឡើង​ឆាក​ច្រៀង​បទតឹងខ្លាំង ​ធ្វើ​ឱ្យ​អ្នកទស្សនាគាំទ្រ​ជាច្រើន​!​
ដល់ករ! ស្ត្រីម្នាក់អាយុ ៣៦ ឆ្នាំ មានកូនដល់ ៤៤ នាក់ ឥលូវពេទ្យហាមមិនឱ្យយកកូនទៀត
ក្រុមជនសង្ស័យ ចាប់រំលោភបូកស្ត្រីជនជាតិបារាំងនៅកំពត ចាប់បានអស់ហើយ! (វីដេអូ)

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន14 hours ago

គិតពីផាសុកភាព និងសុភមង្គលក្នុងការរស់នៅសូមជ្រើសយក ម៉ាស៊ីនត្រជាក់ Samsung Wind-Free…!!

ភ្នំពេញ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩៖ យើង​តែងតែ​និយាយ និង​ដឹង​គ្រប់គ្នា​ថា “​លុយ​មិនសូវ​សំខាន់​ទេ​…​សុខភាព​ទើប​សំខាន់​ជាង​” ខណៈដែល​មនុស្ស​មួយចំនួនធំ​ត្រូវ​លះបង់​សុខភាព​ដើម្បី​តែ​លុយ​ក្នុង​ការចំណាយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​! កង្វល់​ទាំងអស់នេះ​នឹងត្រូវ​ដោះស្រាយបាន​យ៉ាង​ងាយ និង​មាន​ទំនុកចិត្ត​បំផុត​ជាមួយនឹង​ម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលជា​ម៉ូ​ឌែ​ល​ចុងក្រោយ​ក្នុងការ​ធ្វើឱ្យ​ជីវិត​របស់លោក​អ្នកមាន​ផាសុកភាព និង​សុភមង្គល​យ៉ាងពិត​ប្រាកដ​!! ម៉ាស៊ីនត្រជាក់ Samsung Wind-Free មិន​គ្រាន់តែ​ជួយ​សន្សំសំចៃ​ថវិកា​ក្នុង​ការចំណាយ​របស់លោក​អ្នក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ផ្តល់​ផាសុកភាព​ជូន​លោកអ្នក​បាន​យ៉ាង​ល្អឥតខ្ចោះ​ថែមទៀត​ផង​! លោកអ្នក​ទទួលបាន​ទាំង​ការ​សន្សំសំចៃ​ខ្ពស់​,...

អត្ថបទក្រុមហ៊ុន2 days ago

Galaxy Watch Active 2 ចេញលក់ក្នុងប្រទេសកម្ពុជាផ្លូវការហើយ!

ភ្នំពេញ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​ ២០១៩ ៖ សូម​ស្វាគមន៍​វត្តមាន​កំពូល​នាឡិកា​ដ៏​វៃឆ្លាត និង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​! Samsung Galaxy Watch Active 2 គឺជា​កំពូល​នាឡិកា (Smart Watch) ដែលមាន​ភាព​វៃឆ្លាត​ជាទីបំផុត​ជាមួយនឹង​មុខងារ​ដ៏​អស្ចារ្យ​ជាច្រើន​លើសពី​ផលិតផល Smart Watch...

អត្ថបទក្រុមហ៊ុន4 days ago

ចុចស្តាប់បន្តិចមើល៍ តើពួកគាត់និយាយពីអីហ្នឹង ? (វីដេអូ)

រង់ចាំ​យូរហើយ​មែន​ទេ​? លើក​នេះ OPPO មិន​ធ្វើ​ឲ្យ​កា​រង់ចាំ​របស់លោក​អ្នក ខាត​ពេល និង ឥតប្រយោជន៍​នោះទេ ព្រោះ OPPO នឹង​បង្ហាញជូន​នូវ​សមាសភាព​ពិត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Reno2 និង​ស្មា​ត​ហ្វូ​ន​ធុន​កណ្តាល OPPO Reno2F​ច្បាស់​ទែង​ហើយ​! ដោយ​ប៉ុន្មាន​ថ្ងៃនេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO នៅ​កម្ពុជា​បាន​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​តាមរយៈ​ការផ្តល់​នូវ​រង្វាន់​ទូរស័ព្ទដៃ​ស៊េរី​ថ្មី OPPO Reno2F ចំនួន...

អត្ថបទក្រុមហ៊ុន4 days ago

ប្រដាល់គុណខ្មែរដ៏អស្ចារ្យបំផុត!!! តែ ២ ប្រកួតទទួលបានប្រាក់រង្វាន់ ១៦ លានរៀល ក្នុងកម្មវិធីជើងឯកប៉ះគ្នាគោជល់ដ៏ធំសម្បើម

កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៍ ទី ​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់ មានការ​ប្រកួត​ជើងឯក​ប៉ះគ្នា​ដ៏​ធំ​​អស្ចារ្យ​រវាង ជើងឯក​ខ្សែក្រវ៉ាត់​ ៣ ​ដង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ជាមួយ ជើងឯក​ថៃ​ខ្សែក្រវ៉ាត់​ ៦ ​ដង ​Yodthounthorng ដ៏​កក្រើក​ហើយ​ជក់ចិត្ត​រហូតដល់​ប្រាំ​ទឹក​ពេញ ​និង ​ធ្វើឱ្យ​អ្នកទស្សនា​ហ៊ោកញ្ជ្រៀវ​អង្រួន​ពេញ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់​ ។...

អត្ថបទក្រុមហ៊ុន4 days ago

មកដល់ទៀតហើយ ល្អអីល្អទាំងព្រមយ៉ាងនេះ! Galaxy A20s ជាស្មាតហ្វូនល្អឥតខ្ចោះនៅពេលបច្ចុប្បន្ន

ភ្នំពេញ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៩ ៖ បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ដែល​មានគុណ​ភាពល្អ​, មាន​កាមេរ៉ា​ច្បាស់​, អេក្រង់​ធំ​, កម្លាំង​ថ្ម​ខ្លាំង​ប្រើ​បានយូរ មានតម្លៃ​សមរម្យ​បំផុត​នោះ​គឺ​មានតែ​ស្មា​ត​ហ្វូ​ន សាម​សុង ស៊េរី A ហើយ​អាច​រកបាន​នៅតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ប៉ុណ្ណោះ​ដែល​អាច​ផ្តល់ជូន​នូវ​ជម្រើស​គ្រប់​ប្រភេទ​បែបនេះ​ជូន​ដល់​អតិថិជន​ទាំងអស់​របស់ខ្លួន​បាន​ ។ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ​បងប្អូន​ខ្សែស្រឡាយ​តែមួយ​របស់ខ្លួន Galaxy A30s...

អត្ថបទក្រុមហ៊ុន7 days ago

MSA ARE HIRING STRATEGIC PLANNER & PUBLIC RELATIONS EXECUTIVE

How To Apply:mara@msacam.com or info@msacam.comPlease click this to download Strategic Planner Job Description How To Apply:mara@msacam.com or info@msacam.comPlease click this to...

អត្ថបទក្រុមហ៊ុន7 days ago

ចង់ដឹងដល់ហើយ ស្មាតហ្វូនកូនកាត់ OPPO Reno2F &OPPO Reno2 អស្ចារ្យប៉ុនណា ទើប OPPO ហ៊ានដល់ថ្នាក់ហ្នឹងហ្ន៎?

​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ជាច្រើន​បានលើកឡើង​ពី OPPO Reno2 និង Reno2F ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន OPPO ​ត្រៀម​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​!​ ប៉ុន្តែ​ចង់ដឹង​ដល់​ហើយ តើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ មាន​សមត្ថភាព​អស្ចារ្យ​ប៉ុណ្ណា​ទៅ ទើប​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ ហ៊ាន​ផ្តល់រ​ង្វាន់​ទូរស័ព្ទដៃ​ជំនាន់​ថ្មី ​“OPPO Reno2F” ​ចំនួន​ 10 ​គ្រឿង ដល់​អ្នកគាំទ្រ​ណា​ដែល​បានធ្វើការ​កក់​ទុក​មុន​ (Blind...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលជំនាញទន់ សម្រាប់សហគ្រិនជាស្រ្តីរបស់ខ្លួនឈ្មោះ “Shine”

​រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែតុលា ឆ្នាំ​ ២០១៩ ធនាគារ ប្រេដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) ដែលជា​ធនាគារ​អឺរ៉ុប​តែមួយគត់​នៅ​កម្ពុជា មាន​មោទនភាព​ដែល​បានរៀបចំ​កម្មវិធី​កិច្ចពិភាក្សា “Bredfast Talk” លើកទីមួយ​របស់ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ​ជាមួយនឹង​សហគ្រិន​ជា​ស្ត្រី​កម្ពុជា​ជាច្រើនរូប​ ។​ ​គំនិត​ផ្ដួចផ្ដើម ​Shine នឹង​ផ្ដល់​ការគាំទ្រ​ដល់​ធុរជន​កម្ពុជា​ក្នុង​ការកសាង​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង...

អត្ថបទក្រុមហ៊ុន1 week ago

ឡូយកប់ស៊េរី! រសជាតិនៃបទពិសោធមិនអាចបំភ្លេចបាន ពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាត និង អស្ចារ្យបំផុតក្នុងពិភពលោក

ភ្នំពេញ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ ២០១៩ ៖ បើ​និយាយ​ពី​ទូរទស្សន៍​គឺ​ធ្វើឱ្យ​យើង​នឹកឃើញ​ដល់​ទសវត្សរ៍​ទី ២០ នៃ​ទូរទស្សន៍ ស​-​ខ្មៅ ប្តូរ និង ​បញ្ជា​ប៉ុស្តិ៍​ដោយ​ប្រើ​ដៃ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ ។ រហូតដល់​ពាក់កណ្តាល​ទសវត្សរ៍​ទី ៦០ ទើប​អាចមាន​ទូរទស្សន៍​ពណ៌​មើល​ប៉ុន្តែ​វា​មិនមាន​ភាពទូលំទូលាយ​ឡើយ ។ “​អនាគត​ដើរ​មិនទាន់​បច្ចេកវិទ្យា​” គឺជា​អ្វីដែល​លោកអ្នក​តែងតែ​និយាយ នឹកស្មាន​មិន​ដល់...

អត្ថបទក្រុមហ៊ុន1 week ago

មកទៀតហើយ OPPO ចាប់ដៃគូជាមួយ League of Legend កក្រើកសៃវៀន E Sport

មួយរយៈ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ហាក់​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក រហូត​ទទួលបាន​ចំណាត់ថ្នាក់​ល្អជា​សកល និង ឈរលើ​លេខ​រៀង​ទីមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (​របាយការណ៍​Canalys​ចុះផ្សាយ​ខែសីហា​ឆមាស​ទី​2 ឆ្នាំ 2019)​។ ​បច្ចុប្បន្ន OPPO បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្វែងរក​នូវ​របកគំហើញ​ថ្មីៗ និង កែច្នៃ​នូវ​ផលិតផល​ថ្មី​ជូន​ដល់​អ្នកប្រើប្រាស់​របស់​ពួកគេ និង​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ជាកស្តែង​ដូចជា​ម៉ូ​ឌែ​ល​កូនកាត់​ថ្មី ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង F Series និង...