Connect with us

ចរាចរណ៍ថ្ងៃនេះ

ទម្លាប់អាក្រក់ទាំង ៥ យ៉ាងរបស់អ្នករត់កង់បីឥណ្ឌានៅភ្នំពេញ ធ្វើឱ្យអ្នកដំណើរមួម៉ៅបំផុត

on

Advertisement

​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​ជា​មធ្យោបាយ​ធ្វើដំណើរ​កំពុងពេញនិយម​ខ្លាំង​ ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ ​។​ ​វត្តមាន​កង​បី​ឥណ្ឌា​កាន់តែ​កើន​ឡើង​ៗ​ ​ខណៈ​រ៉ឺម៉ក​កង់​បី​ខ្មែរ​ ​ស្ទើរតែ​លែង​មាន​វត្តមាន​ ​។​ ​ទន្ទឹម​នឹង​នេះ​ការ​បើកបរ​យ៉ាង​អាណា​ធិប​តេយ្យ​របស់​អ្នក​រត់​កង់​បី​ឥណ្ឌា​ ​បាន​ធ្វើ​ឱ្យ​ក្លាយជា​រឿង​ដ៏​ឈឺក្បាល​មួយ​សម្រាប់​អ្នកដំណើរ​ ​ព្រោះ​បាន​បង្ក​ឱ្យ​មានការ​កកស្ទះ​កាន់តែ​ខ្លាំង​ ​ពិសេស​គឺ​បាត់បង់​សណ្ដាប់ធ្នាប់​ ​។​ ​ខាងក្រោម​នេះ​ជា​កា​សាកសួរ​ពី​អ្នកដំណើរ​មួយចំនួន​ ​បាន​លើកឡើង​ស្រដៀងគ្នា​ ​ពី​ទម្លាប់​អាក្រក់​មួយចំនួន​របស់​អ្នក​រត់​កង់​បី​ឥណ្ឌា​ ​៖​ ​

១​.​ ​ជិះ​គ្មាន​ដឹង​គន្លង​រថយន្ត​ ​គន្លង​ម៉ូតូ​ ​

អ្នកដំណើរ​ ​១០០​ ​នាក់​ស្ទើរ​ ​១០០​ ​នាក់​តែង​ធុញថប់​រឿង​នេះ​ជា​ខ្លាំង​ ​។​ ​ព្រោះ​អ្នក​បើក​កង់​បី​ឥណ្ឌា​ភាគ​ធំ​ ​តែង​ជិះ​ពេញ​ផ្លូវ​ ​ពិសេស​ជិះ​បិទ​គន្លង​សម្រាប់​ម៉ូតូ​តែម្ដង​ ​។​ ​ឧទាហរណ៍​គន្លង​ម៉ូតូ​ ​អាច​ឱ្យ​ជិះ​បាន​ ​តែ​បែរជា​កង់​បី​ឥណ្ឌា​ទៅ​ពាំង​ពីមុខ​ធ្វើ​ឱ្យ​ស្ទះ​ទាំងអស់គ្នា​ ​។​ ​ក្រៅ​ជិះ​បិទផ្លូវ​ម៉ូតូ​ ​គេ​សង្កេតឃើញ​ជិះ​ពង្រាយ​ពេញ​ផ្លូវ​គ្មាន​ចេះ​តម្រង់​ជួរ​តាម​គន្លង​ឡើយ​ ​។​ ​

២​.​ ​បត់​មិន​មើល​មុខ​មិន​មើល​ក្រោយ​

ដ្បិតថា​ ​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​ទាំងនោះ​ ​មិនធំ​ដូច​រថយន្ត​ពិតមែន​ ​តែ​ពេល​បត់​គួរតែ​មើល​មុខក្រោយ​ខ្លះ​ ​។​ ​តាម​ពលរដ្ឋ​មួយចំនួន​ធំ​លើកឡើង​ថា​ ​ពេលខ្លះ​ពួកគាត់​សឹងតែ​ចាប់​ហ្វ្រាំង​មិនទាន់​ ​ព្រោះ​អ្នក​រត់​កង់​បី​ ​ទាំងនោះ​ត្រូវ​បត់​ក៏​បត់​ភ្លាម​តែម្ដង​ ​មិនដឹង​ថា​នៅ​សងខាង​ ​នៅ​ពីក្រោយ​ ​មាន​ឧបសគ្គ​អ្វី​នោះ​ទេ​ ​។​ ​

​៣​.​ ​វ៉ា​គេឯង​ដូច​ម៉ូតូ​គ្មាន​សណ្ដាប់ធ្នាប់​ ​

​អ្នក​រត់​កង់​បី​ឥណ្ឌា​ខ្លះ​ ​វ៉ា​ជែង​ប្រជ្រៀតចូល​កៀនកោះ​ ​ជិះ​សឹងតែ​ប៉ះ​អ្នកដទៃ​តែម្ដង​ ​។​ ​ការ​បើកបរ​បែបនេះ​ពិតជា​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​អ្នកដទៃ​ ​ពិសេស​នោះ​ធ្វើ​ឱ្យ​ចរាចរណ៍​គ្មាន​សណ្ដាប់ធ្នាប់​តែម្ដង​ ​។​ ​

​៤​.​ ​មិន​មាន​ភាព​ស្មោះត្រង់​ ​

មាន​អ្នកដំណើរ​មួយចំនួន​លើកឡើង​ថា​ ​អ្នក​រត់​កង់​បី​ឥណ្ឌា​ខ្លះ​ ​បន្លំ​ស៊ី​គីឡូ​ថែម​ ​ជិះ​វាង​វាត់​ ​កាច់កុង​ចុះឡើង​ដើម្បី​ឱ្យ​បាន​ឆ្ងាយ​បាន​លុយ​ច្រើន​ ​។​ ​ការ​លេងល្បិច​បែបនេះ​ធ្លាប់​កើតឡើង​មិន​តិច​ករណី​ទេ​ ​ហើយ​តែង​បង្ក​ឱ្យ​មាន​បញ្ហា​ជាមួយ​អ្នក​ដំ​ណើរ​ជា​ហូ​ហែរ​រួចមក​ហើយ​ ​។​ ​

៥​.​ ​ពេល​មាន​បញ្ហា​អី​មិន​ចេះ​អធ្យាស្រ័យ​ ​

អ្នកណា​មិនធ្លាប់​និយាយ​រឿង​នេះ​ ​?​ ​ពេល​ដែល​ខ្លួន​ទៅ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ ​ចេះ​អង្វរ​ ​លន់​តួរ​ ​តែ​ដល់តែ​ពេល​គេ​ប៉ះពាល់​បន្តិចបន្តួច​គឺ​កាប់​យកៗ​ ​ទារ​លុយ​កប់​ៗ​ ​មិន​ចេះ​យោគយល់​ឡើយ​ ​៕​ ​

អត្ថបទ ៖ រាជ

អត្ថបទដោយ​៖ Chanreth

ចរាចរណ៍ថ្ងៃនេះ

អត្ថបទពេញនិយម

ចំណេញណាស់ ! តារាស្រី ៤ ដួងនេះ សំណាងបានសង្សារស្អាតហើយ ពូកែរឿងនេះទៀត
កៀក​ដល់​ថ្ងៃ​សម្រាល​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅ​ឡើង​ឆាក​ច្រៀង​បទតឹងខ្លាំង ​ធ្វើ​ឱ្យ​អ្នកទស្សនាគាំទ្រ​ជាច្រើន​!​
ស្ងប់ស្ងែងពេញពិភពលោក! ក្បួនឡានដង្ហែព្រះចៅអធិរាជជប៉ុន ចៀសទៅម្ខាងបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់
ដល់ករ! ស្ត្រីម្នាក់អាយុ ៣៦ ឆ្នាំ មានកូនដល់ ៤៤ នាក់ ឥលូវពេទ្យហាមមិនឱ្យយកកូនទៀត

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន12 hours ago

គិតពីផាសុកភាព និងសុភមង្គលក្នុងការរស់នៅសូមជ្រើសយក ម៉ាស៊ីនត្រជាក់ Samsung Wind-Free…!!

ភ្នំពេញ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩៖ យើង​តែងតែ​និយាយ និង​ដឹង​គ្រប់គ្នា​ថា “​លុយ​មិនសូវ​សំខាន់​ទេ​…​សុខភាព​ទើប​សំខាន់​ជាង​” ខណៈដែល​មនុស្ស​មួយចំនួនធំ​ត្រូវ​លះបង់​សុខភាព​ដើម្បី​តែ​លុយ​ក្នុង​ការចំណាយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​! កង្វល់​ទាំងអស់នេះ​នឹងត្រូវ​ដោះស្រាយបាន​យ៉ាង​ងាយ និង​មាន​ទំនុកចិត្ត​បំផុត​ជាមួយនឹង​ម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលជា​ម៉ូ​ឌែ​ល​ចុងក្រោយ​ក្នុងការ​ធ្វើឱ្យ​ជីវិត​របស់លោក​អ្នកមាន​ផាសុកភាព និង​សុភមង្គល​យ៉ាងពិត​ប្រាកដ​!! ម៉ាស៊ីនត្រជាក់ Samsung Wind-Free មិន​គ្រាន់តែ​ជួយ​សន្សំសំចៃ​ថវិកា​ក្នុង​ការចំណាយ​របស់លោក​អ្នក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ផ្តល់​ផាសុកភាព​ជូន​លោកអ្នក​បាន​យ៉ាង​ល្អឥតខ្ចោះ​ថែមទៀត​ផង​! លោកអ្នក​ទទួលបាន​ទាំង​ការ​សន្សំសំចៃ​ខ្ពស់​,...

អត្ថបទក្រុមហ៊ុន2 days ago

Galaxy Watch Active 2 ចេញលក់ក្នុងប្រទេសកម្ពុជាផ្លូវការហើយ!

ភ្នំពេញ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​ ២០១៩ ៖ សូម​ស្វាគមន៍​វត្តមាន​កំពូល​នាឡិកា​ដ៏​វៃឆ្លាត និង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​! Samsung Galaxy Watch Active 2 គឺជា​កំពូល​នាឡិកា (Smart Watch) ដែលមាន​ភាព​វៃឆ្លាត​ជាទីបំផុត​ជាមួយនឹង​មុខងារ​ដ៏​អស្ចារ្យ​ជាច្រើន​លើសពី​ផលិតផល Smart Watch...

អត្ថបទក្រុមហ៊ុន3 days ago

ចុចស្តាប់បន្តិចមើល៍ តើពួកគាត់និយាយពីអីហ្នឹង ? (វីដេអូ)

រង់ចាំ​យូរហើយ​មែន​ទេ​? លើក​នេះ OPPO មិន​ធ្វើ​ឲ្យ​កា​រង់ចាំ​របស់លោក​អ្នក ខាត​ពេល និង ឥតប្រយោជន៍​នោះទេ ព្រោះ OPPO នឹង​បង្ហាញជូន​នូវ​សមាសភាព​ពិត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Reno2 និង​ស្មា​ត​ហ្វូ​ន​ធុន​កណ្តាល OPPO Reno2F​ច្បាស់​ទែង​ហើយ​! ដោយ​ប៉ុន្មាន​ថ្ងៃនេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO នៅ​កម្ពុជា​បាន​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​តាមរយៈ​ការផ្តល់​នូវ​រង្វាន់​ទូរស័ព្ទដៃ​ស៊េរី​ថ្មី OPPO Reno2F ចំនួន...

អត្ថបទក្រុមហ៊ុន4 days ago

ប្រដាល់គុណខ្មែរដ៏អស្ចារ្យបំផុត!!! តែ ២ ប្រកួតទទួលបានប្រាក់រង្វាន់ ១៦ លានរៀល ក្នុងកម្មវិធីជើងឯកប៉ះគ្នាគោជល់ដ៏ធំសម្បើម

កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៍ ទី ​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់ មានការ​ប្រកួត​ជើងឯក​ប៉ះគ្នា​ដ៏​ធំ​​អស្ចារ្យ​រវាង ជើងឯក​ខ្សែក្រវ៉ាត់​ ៣ ​ដង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ជាមួយ ជើងឯក​ថៃ​ខ្សែក្រវ៉ាត់​ ៦ ​ដង ​Yodthounthorng ដ៏​កក្រើក​ហើយ​ជក់ចិត្ត​រហូតដល់​ប្រាំ​ទឹក​ពេញ ​និង ​ធ្វើឱ្យ​អ្នកទស្សនា​ហ៊ោកញ្ជ្រៀវ​អង្រួន​ពេញ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់​ ។...

អត្ថបទក្រុមហ៊ុន4 days ago

មកដល់ទៀតហើយ ល្អអីល្អទាំងព្រមយ៉ាងនេះ! Galaxy A20s ជាស្មាតហ្វូនល្អឥតខ្ចោះនៅពេលបច្ចុប្បន្ន

ភ្នំពេញ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៩ ៖ បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ដែល​មានគុណ​ភាពល្អ​, មាន​កាមេរ៉ា​ច្បាស់​, អេក្រង់​ធំ​, កម្លាំង​ថ្ម​ខ្លាំង​ប្រើ​បានយូរ មានតម្លៃ​សមរម្យ​បំផុត​នោះ​គឺ​មានតែ​ស្មា​ត​ហ្វូ​ន សាម​សុង ស៊េរី A ហើយ​អាច​រកបាន​នៅតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ប៉ុណ្ណោះ​ដែល​អាច​ផ្តល់ជូន​នូវ​ជម្រើស​គ្រប់​ប្រភេទ​បែបនេះ​ជូន​ដល់​អតិថិជន​ទាំងអស់​របស់ខ្លួន​បាន​ ។ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ​បងប្អូន​ខ្សែស្រឡាយ​តែមួយ​របស់ខ្លួន Galaxy A30s...

អត្ថបទក្រុមហ៊ុន7 days ago

MSA ARE HIRING STRATEGIC PLANNER & PUBLIC RELATIONS EXECUTIVE

How To Apply:mara@msacam.com or info@msacam.comPlease click this to download Strategic Planner Job Description How To Apply:mara@msacam.com or info@msacam.comPlease click this to...

អត្ថបទក្រុមហ៊ុន7 days ago

ចង់ដឹងដល់ហើយ ស្មាតហ្វូនកូនកាត់ OPPO Reno2F &OPPO Reno2 អស្ចារ្យប៉ុនណា ទើប OPPO ហ៊ានដល់ថ្នាក់ហ្នឹងហ្ន៎?

​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ជាច្រើន​បានលើកឡើង​ពី OPPO Reno2 និង Reno2F ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន OPPO ​ត្រៀម​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​!​ ប៉ុន្តែ​ចង់ដឹង​ដល់​ហើយ តើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ មាន​សមត្ថភាព​អស្ចារ្យ​ប៉ុណ្ណា​ទៅ ទើប​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ ហ៊ាន​ផ្តល់រ​ង្វាន់​ទូរស័ព្ទដៃ​ជំនាន់​ថ្មី ​“OPPO Reno2F” ​ចំនួន​ 10 ​គ្រឿង ដល់​អ្នកគាំទ្រ​ណា​ដែល​បានធ្វើការ​កក់​ទុក​មុន​ (Blind...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលជំនាញទន់ សម្រាប់សហគ្រិនជាស្រ្តីរបស់ខ្លួនឈ្មោះ “Shine”

​រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែតុលា ឆ្នាំ​ ២០១៩ ធនាគារ ប្រេដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) ដែលជា​ធនាគារ​អឺរ៉ុប​តែមួយគត់​នៅ​កម្ពុជា មាន​មោទនភាព​ដែល​បានរៀបចំ​កម្មវិធី​កិច្ចពិភាក្សា “Bredfast Talk” លើកទីមួយ​របស់ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ​ជាមួយនឹង​សហគ្រិន​ជា​ស្ត្រី​កម្ពុជា​ជាច្រើនរូប​ ។​ ​គំនិត​ផ្ដួចផ្ដើម ​Shine នឹង​ផ្ដល់​ការគាំទ្រ​ដល់​ធុរជន​កម្ពុជា​ក្នុង​ការកសាង​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង...

អត្ថបទក្រុមហ៊ុន1 week ago

ឡូយកប់ស៊េរី! រសជាតិនៃបទពិសោធមិនអាចបំភ្លេចបាន ពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាត និង អស្ចារ្យបំផុតក្នុងពិភពលោក

ភ្នំពេញ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ ២០១៩ ៖ បើ​និយាយ​ពី​ទូរទស្សន៍​គឺ​ធ្វើឱ្យ​យើង​នឹកឃើញ​ដល់​ទសវត្សរ៍​ទី ២០ នៃ​ទូរទស្សន៍ ស​-​ខ្មៅ ប្តូរ និង ​បញ្ជា​ប៉ុស្តិ៍​ដោយ​ប្រើ​ដៃ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ ។ រហូតដល់​ពាក់កណ្តាល​ទសវត្សរ៍​ទី ៦០ ទើប​អាចមាន​ទូរទស្សន៍​ពណ៌​មើល​ប៉ុន្តែ​វា​មិនមាន​ភាពទូលំទូលាយ​ឡើយ ។ “​អនាគត​ដើរ​មិនទាន់​បច្ចេកវិទ្យា​” គឺជា​អ្វីដែល​លោកអ្នក​តែងតែ​និយាយ នឹកស្មាន​មិន​ដល់...

អត្ថបទក្រុមហ៊ុន1 week ago

មកទៀតហើយ OPPO ចាប់ដៃគូជាមួយ League of Legend កក្រើកសៃវៀន E Sport

មួយរយៈ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ហាក់​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក រហូត​ទទួលបាន​ចំណាត់ថ្នាក់​ល្អជា​សកល និង ឈរលើ​លេខ​រៀង​ទីមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (​របាយការណ៍​Canalys​ចុះផ្សាយ​ខែសីហា​ឆមាស​ទី​2 ឆ្នាំ 2019)​។ ​បច្ចុប្បន្ន OPPO បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្វែងរក​នូវ​របកគំហើញ​ថ្មីៗ និង កែច្នៃ​នូវ​ផលិតផល​ថ្មី​ជូន​ដល់​អ្នកប្រើប្រាស់​របស់​ពួកគេ និង​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ជាកស្តែង​ដូចជា​ម៉ូ​ឌែ​ល​កូនកាត់​ថ្មី ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង F Series និង...