Connect with us

ចរាចរណ៍ថ្ងៃនេះ

តិច​ទៀត​មិនចាញ់​ស្រុក​គេ​ឡើយ​ ​!​ ​ភ្នំពេញ​នឹង​មាន​រថភ្លើង​​ក្រោម​ដី​ និង លើអាកាស

on

Advertisement

​កាល​ពី​ថ្មី​ៗ​នេះ​ ​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ជួបពិភាក្សា​ ​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ ​(​CRCC​)​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​Wang​ ​Wenzhong​ ​ជា​អនុប្រធាន​ក្រុមហ៊ុន​ ​។​ ​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​នេះ​ ​ធ្វើឡើង​ដើម្បី​សិក្សា​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវដែក​កម្ពុជា​ ​ដែល​មានស្រាប់​ដូចជា​ ​(​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​និង​ ​ភ្នំពេញ​-​ប៉ោយប៉ែត​)​ ​។​ ​ជាពិសេស​នោះ​ ​ការសិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ ​(​Monorail​)​ ​និង​រថភ្លើង​ក្រោម​ដី​ ​(​Subway​)​ ​នៅ​រាជធានី​ភ្នំពេញ​ ​។​

​ក្រុមហ៊ុន​នេះ​ព្រម​ជាមួយ​ក្រសួងសាធារណការ​ ​និង​ ​ដឹកជញ្ជូន​ ​នឹង​ធ្វើការ​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​កំណត់​សម្រេច​ជ្រើសរើស​យក​ប្រព័ន្ធ​ដឹកជញ្ជូន​ណាមួយ​ ​ដែល​មានប្រសិទ្ធភាព​បំផុត​ ​អាច​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ ​៕​ ​

អត្ថបទ ៖ រាជ

រូបភាព ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored