នៅកំពតយើងហ្នឹង ! «សង់ ដាម៉ួ» រមណីយដ្ឋានថ្មី ល្បីមានទេសភាពស្រស់ស្អាតនៅជាប់ជើងភ្នំ ឃើញហើយចង់ទៅភ្លាម!
រមណីយដ្ឋាន សង់ដាម៉ួ ( Champs D’Amour ) ពិតជាស្អាតគួរឱ្យទាក់ទាញណាស់ គ្រាន់តែបានឃើញរូបថតក៏ចង់ទៅលេងភ្លាមតែម្តង ។ រមណីយដ្ឋាន សង់ដាម៉ួ ជាកន្លែងកម្សាន្តធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ក្នុងតំបន់ទំនប់ប្រទយ្យក្រឡា ។
រមណីយដ្ឋាន សង់ដាម៉ួ នេះ ព័ទ្ធជុំវិញទៅដោយជួរភ្នំ ចំការទុរេន សាវម៉ាវ ចំការម្រេច និង បឹងដែលមានទឹកថ្លាយង់គួរឱ្យចង់គយគន់មិនជិនណាយ ក្រៅពីមានទេសភាពស្អាតហើយ រមណីយដ្ឋានមួយនេះក៏មានកន្លែងស្នាក់នៅដ៏មានផាសុកភាពផងដែរ គឺមានផ្ទះសង់ពីឈើនៅដាច់ៗពីគ្នា និង ការតុបតែងនៅខាងក្នុងមានរបៀបរៀបរយ តាមលក្ខណៈបុរាណ ដែលអាចស្នាក់នៅជាលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ ឬ គូស្នេហ៍ ព្រមទាំងមានទីធ្លាសម្រាប់បោះតង់ផងដែរ ។
នៅក្នុងរមណីយដ្ឋាន សង់ដាម៉ួ គេសង្កេតឃើញមានភ្ញៀវទេសចរជាតិ និង បរទេស ចូលមកសម្រាកលម្ហែកាយយ៉ាងច្រើន ដែលភ្ញៀវខ្លះបានមកសម្រាកពេលរាត្រីនៅទីនោះយ៉ាងសប្បាយរីករាយ ៕
ដោយ ៖ សុថាត់
ប្រភព ៖ ទេសចរណ៍-Tourism